កីឡាជាតិ
ជាតិ
អបអរសាទរ! កីឡាករ ម៉ឺន មេឃា ដណ្តើមបានមេដាយមាសជើងឯកពិភពលោកកីឡាវ៉ូវីណាម កីឡាករ ភូថង អេ (ម៉ឺន មេឃា) បង្គោលខៀវ ដែលដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក ក្រោយយកឈ្នះកីឡាករវៀតណាម Van Tien
× កីឡាករ ភូថង អេ (ម៉ឺន មេឃា)ដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក ក្រោយយកឈ្នះកីឡាករវៀតណាម Van Tien ក្នុងការប្រកួតទម្ងន់៦៤គីឡូក្រាមនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៤-២។ មេឃា ជាកីឡាករទី២ ដែលដណ្តើមបានមេដាយមាសឲ្យកម្ពុជា បន្ទាប់ពីក្រុមនារីដណ្តើមបានមេដាយមាសលើកដំបូងលើវិញ្ញាសាសម្តែង។
មុនឡើងមកជួបគ្នានៅវគ្គនេះ កូនប្រុសរបស់លោក អេ ភូថង រូបនេះបានយកឈ្នះកីឡាករឡាវ Thamma Vongsa នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករវៀតណាម Van Tien យកឈ្នះកីឡាករថៃ Traikit Syavet។
គិតត្រឹមម៉ោង១១:៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ កម្ពុជាដណ្តើមបានមេដាយមាស២ ប្រាក់៥ និងសំរឹទ្ធ២៕
Tag:
វ៉ូវីណាម
ម៉ឺន មេឃា
ជើងឯកពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com