ONE Championship
កីឡាជាតិ
ជាតិ
GAMMA ខិតជិត​ការយល់ព្រម​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​
20, Dec 2019 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ ២០១៩ នេះ​សមាគម​ក្បាច់គុន​ចម្រុះ​អន្តរជាតិ ហៅ​កាត់​ថា GAMMA បានប្រកាស​អំពី​ការបញ្ជូន​ឯកសារ​វាយតម្លៃ​លក្ខខណ្ឌ​ទៅកាន់​សមាគម​ពិភពលោក​នៃ​សហព័ន្ធ​កីឡា​អន្តរជាតិ (GAISF)​។


 
​តាមរយៈ​ការវាយតម្លៃ​ពី GAISF បានធ្វើ​ឲ្យ GAMMA មានលទ្ធភាព​បន្ត​អភិវឌ្ឍ​និង​ពង្រឹង​ភារកិច្ច​របស់ខ្លួន​, ពង្រឹង​ច្បាប់​, គោលការណ៍ និង ការបង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​តំណាង​ឲ្យ​កីឡា​គុន​ចម្រុះ​។ GAMMA ផ្ដល់នូវ​ទម្រង់ការ​ប្រកួត​មួយ​ប្រកប​សោយ​សុវត្ថិភាព​ដើម្បី​ជំរុញ និង បន្ត​អភិវឌ្ឍ​មុខមាត់​កីឡា​គុន​ចម្រុះ​ពី​កម្រិត​ថ្នាល​រហូតដល់​ទទួលបាន​ភាពជោគជ័យ និង ក្លាយជា​កីឡាករ​អាជីព​ពិតប្រាកដ​។ 
 
​ទន្ទឹមគ្នានេះ ប្រធាន និង​ជានា​យក​ប្រតិបត្តិ របស់ ONE Championship លោក Chatri Sityodtong បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖« ក្នុងនាម​ជា​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ធំ​បំផុត​ក្នុង​លោក  ONE Championship តែងតែ​អបអរសាទរ និង យកចិត្តទុកដាក់​ដល់​ក្បាច់គុន និង ជា​ការធ្វើសមាហរណកម្ម​ដ៏​មានតម្លៃ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់ មនុស្សជាតិ​, កេរ្តិ៍ឈ្មោះ​, ការគោរព​, ការលើកទឹកចិត្ត​, ការគោរពវិន័យ និង សេចក្ដីស្រលាញ់​។ កីឡាករ​គុន​ចម្រុះ​គឺជា​មធ្យោបាយ​ផ្សព្វផ្សាយ​មួយ​ដើម្បី​បង្ហាញ​អំពី​ភាព​អស្ចារ្យ​របស់​មនុស្សជាតិ​។  


 
​ការចាប់​ដៃគូ​របស់ ONE Championship ជាមួយ GAMMA គឺជា​ការ​សរ​បញ្ជក់​ឲ្យ​ឃើញ​អំពី​ការប្ដេជ្ញាចិត្ត​ដល់​កីឡាករ​ស្ម័គ្រចិត្ត​នូវ​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ​ចាំបាច់​ដើម្បី​បន្ត​អាជីព​របស់ខ្លួន​ក្នុង​ពិភព​ក្បាច់គុន​ចម្រុះ​ឈរលើ​គោលបំណង​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​ហ្វឹកហាត់​ខ្លាំងក្លា និង ទទួលបាន​ការឧបត្ថម្ភ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​ល្អៗ​ជុំវិញ​ពិភពលោក​។ មួយវិញទៀត  វា​ជាការ​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​បង្ហាញ​នូវ​ទេពកោសល្យ​យ៉ាង​មាន​កិត្យានុភាព​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ ខ្ញុំ​សម្ដែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការលះបង់​របស់ GAMMA ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ន៍​កីឡា​គុន​ចម្រុះ​បន្ថែមទៀត ហើយ ខ្ញុំ​មាន​សេចក្ដីរំភើប​ក្រៃលែង ចំពោះ​រឿងនេះ​ដោយ​ថ្ងៃ​ណាមួយ គេ​នឹង​ទទួលស្គាល់ វា​ជា​កីឡា​ផ្លូវការ​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​មិន​ខាន​»​។ 
 
​លោក Alexander Engelhardt ប្រធាន​របស់ GAMMA បាន​បង្ហើប​ដែរ​ថា​៖«​ភាពជោគជ័យ​នៃ​ការប្រកួត​ជើងឯក​ពិភពលោក GAMMA World Championship នៅ​សិង្ហ​បុរី កាល​ខែ វិច្ឆិកា បានធ្វើ​ឲ្យ​ប្រទេស​ផ្សេងគ្នា​អបអរសាទរ​ដល់​ការប្រកួត​កីឡា​ក្បាច់គុន​តែមួយ និង ធ្វើឡើង​ដើម្បី​សហគមន៍​របស់​យើង​។ ឥឡូវនេះ​ដល់ពេល​វេលា​យើង​ត្រូវ​ឈានទៅរក​ជំហាន​ថ្មី​មួយទៀត​។

តាមរយៈ​ភាពជា​ដៃគូ​ជាមួយ ONE Championship គោលដៅ​របស់ GAMMA នឹង​ផ្ដល់​ដល់​កីឡាករ​គុន​ចម្រុះ​ទាំងអស់ នូវ​ការប្រកួត​កម្រិត​ពិភពលោក​មួយ​ដើម្បី​បង្ហាញ​អំពី​ជំនាញ​របស់​ពួកគេ​។  GAMMA ត្រូវបាន​បង្កើតឡើង​ដោយមាន​មូលដ្ឋានគ្រឹះ​យ៉ាងរឹងមាំ​សម្រាប់​តម្លៃពិត​ប្រាកដ​នៃ​ក្បាច់គុន​ចម្រុះ ហើយ​យើង​ជឿជាក់ថា​កិច្ចការ​វាយតម្លៃ​ជាមួយ GAISF នឹង​នាំ​ឲ្យ​ពួកយើង​កាន់តែ​ខិតជិត​ដល់​គោលដៅ​របស់​យើង និង នាំយក​កីឡា​គុន​ចម្រុះ​ទៅ​ប្រកួត​នៅក្នុង​កម្មវិធី​កីឡា​អូឡាំពិក​មិន​ខាន​»​។ 


 
​ដោយមាន​មូលដ្ឋាន​នៅ​ក្រុង អា​ស្ត៊ែ​រ​ដាំ ប្រទេស​ហូ​ឡង់ GAMMA គឺជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់ចំណេញ​ដែល​រៀបចំឡើង​ដើម្បី​បណ្ដុះ​គំនិត​ភាពជា​អ្នកដឹកនាំ និង អ្នកត្រួសត្រាយ​ផ្លូវ​លើ​វិស័យ​កីឡា​គុន​ចម្រុះ​ក្នុង​ទ្វីប​ទាំង​ប្រាំ​ដោយ​ឆ្លងកាត់​បទពិសោធន៍​ច្រើន​ទសវត្ស​មកហើយ​ក្នុង​វិស័យ​កីឡា​។ GAMMA ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន Alexander Engelhardt និង សមាជិក​របស់ខ្លួន​បាន​បង្កើត​សហព័ន្ធ​កីឡា​ជាតិ​ជាច្រើន​ជិត​១០០​ប្រទេស​រួចមកហើយ​ដែរ​។ 
 
​ឯកសារ​នៃ​ការវាយតម្លៃ​គឺជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅមុខ​របស់ GAMMA ដើម្បី​ទទួលបាន​ការសម្រេច​ជា​ផ្លូវការ​ពី GAISF និង គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ក្នុង​គោលបំណង​ដាក់​ឲ្យ​កីឡា​គុន​ចម្រុះ​ត្រូវបាន​ដាក់បញ្ចូល​ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​។ 
 
​គោលបំណង​របស់ GAMMA គឺ ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​លើ​កីឡា​ក្បាច់គុន​ចម្រុះ​ដែល​អាច​ប្រកួត​នៅ​កីឡា​អូឡាំពិក​ក្នុង​គោលដៅ​ផ្ដល់​ឲ្យ​កីឡាករ​ទាំងអស់​លើ​ពិភពលោក​សម្រេចបាន​ក្ដី​ស្រមៃ​របស់​ពួកគេ និង មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុងនាម​ជា​កីឡា​មានឈ្មោះ​ប្រកួត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕

© រក្សាសិទ្ធិដោយ thmeythmey.com