ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ដែល​មិនត្រូវ​គ្នា​នឹង​ស្រា​
20, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មជ្ឈមណ្ឌល​ការ​ញៀន​អា​មេ​រិច (American Addiction Centers) និយាយថា ប្រសិទ្ធភាព​នៃ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា និង​វេជ្ជបញ្ជា​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​ស្រា​នោះទេ ដែល​មានន័យថា អ្នក​មិនគួរ​ញ៉ាំ​ស្រា​នោះទេ​អំឡុងពេល​ញ៉ាំ​ថ្នាំ​ព្យាបាល​ជំងឺ​។​


 
​អង្គការ​នេះ​និយាយថា ផលប៉ះពាល់​នៃ​ការ​ញ៉ាំ​ស្រា លាយ​ជាមួយនិង​ថ្នាំ​មួយចំនួន​អាច​កើតមានឡើង ដែល​ចាប់ពី​ការ​ចង្អោរ​រហូតដល់​ខូចខាត​សរីរាង្គ​។​
 
​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​មួយចំនួន​ដែល​មិនគួរ​លាយ​ជាមួយ​អាល់កុល​រួមមាន ៖
 
•​ ​Ibuprofen
•​ ​Acetaminophen
•​ ​ថ្នាំ Sudafed
•​ ​ថ្នាំ​សម្រាប់​រោគ “​ផ្តាសាយ និង​រលាក​ប្រហោង​ឆ្អឹង​” ផ្សេងទៀត​
•​ ​ថ្នាំ​សេ​រ៉ូ​ក្អក​។​
 
​អង្គការ​នេះ​ក៏បាន​ណែនាំ​ឲ្យ​អ្នកពិនិត្យមើល​ជាមួយ​វេជ្ជបណ្ឌិត​អំពី​ទំនាក់ទំនង​ដ៏​អាក្រក់​រវាង​ការប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com