ជាតិ
សុខភាព
​ពេទ្យ​ពី​អូស្ត្រាលី​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ពលរដ្ឋ​ខ្មែរ​ពីថ្ងៃ​ទី​២៣-២៧ ខែធ្នូ​
20, Dec 2019 , 7:39 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត
រូបភាពពី​ហ្វេសប៊ុក​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត
​ភ្នំពេញ​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មកពី​អូស្ត្រាលី នឹង​ផ្ដល់​ការពិនិត្យ និង​ព្យាបាល​បញ្ហា​ភ្នែក​ដល់​ប្រជាជន​កម្ពុជា​ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៧ ខែធ្នូ ខាងមុខ​។​

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរពេទ្យ​រុស្ស៊ី​ផ្ទាល់ ពលរដ្ឋ​ទាំងអស់​អាច​អញ្ជើញ​ទៅ​ទទួល​ការពិនិត្យ និង​ព្យាបាល​បញ្ហា​ភ្នែក​មួយចំនួន​ដូចជា ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក​, បញ្ហា​ភ្នែក​លៀន​, បញ្ហា​ភ្នែក​ធ្លាក់​ត្របក​, បញ្ហា​ដុំ​សាច់​ក្នុង​ភ្នែក ឬ​ដុំ​សាច់​លើ​ត្របកភ្នែក​, បញ្ហា​រោម​ចាក់​ភ្នែក និង​បញ្ហា​ទម្រង់​ត្របកភ្នែក​មិនធម្មតា ឬ​មាន​ភាពមិនប្រក្រតី​ជាដើម​៕

Tag:
 ​សុខភាព​
 ​ព្យាបាល​ភ្នែក​
© រក្សាសិទ្ធិដោយ thmeythmey.com