អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ប្រកាសសម្រាកវិស្សមកាល២សប្តាហ៍ លោក Heng Swee Keat កាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីនាអំឡុងវត្តមានលោក លី សៀនឡុង
× លោកនាយករដ្ឋមន្ត្រី សិង្ហបុរី លី សៀនឡុង ត្រូវសម្រាកវិស្សមកាលប្រចាំឆ្នាំរយៈពេលពីរសប្តាហ៍ ដោយគិតពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ នេះបើតាមការប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីកាលពីថ្ងៃសុក្រ។
តាមការផ្សាយរបស់ CAN លោក Heng Swee Keat នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី នាអំឡុងអវត្តមានរបស់លោក លី ចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី៣ ខែមករា។ បច្ចុប្បន្ន លោក Heng Swee Keat ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com