ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP កំពុង​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ របស់​គណៈកម្មការ​ម​ហា​ជន​
21, Dec 2019 , 10:03 am        
រូបភាព
គណៈ​ចលនា​មហាជន នៃ​គណៈកម្មការ​ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា កំពុងបើក​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​ដាក់​ទិសដៅ​ការងារ​បន្ត​របស់ខ្លួន នៅ​ថ្ងៃទី​២១ ធ្នូ​នេះ
គណៈ​ចលនា​មហាជន នៃ​គណៈកម្មការ​ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា កំពុងបើក​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​ដាក់​ទិសដៅ​ការងារ​បន្ត​របស់ខ្លួន នៅ​ថ្ងៃទី​២១ ធ្នូ​នេះ
​ភ្នំពេញ​៖ គណៈ​ចលនា​មហាជន នៃ​គណៈកម្មការ​ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា កំពុងបើក​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​ដាក់​ទិសដៅ​ការងារ​បន្ត​របស់ខ្លួន នៅ​ថ្ងៃទី​២១ ធ្នូ​នេះ​។​


 
​ការបើក​សន្និបាត​នេះ គឺ​គណបក្ស​លើកយក​ពី​សមិទ្ធផល​ការងារ និង​បញ្ហា​ដែល​បាន​ដោះស្រាយ​កន្លងមក ក៏ដូចជា​ផ្សព្វផ្សាយ​ពី​ស្ថានភាព​នយោបាយ ដល់​ថ្នាក់ដឹកនាំ គណៈ​ចលនា​មហាជន​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន ទូទាំងប្រទេស​។​
 
​សម្តេច សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណ​:​ប្រចាំការ​នៃ​គណ​:​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​សន្និបាត​នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកា​ជន​បង្គោល​គ​ណៈ​ចលនា ជាង​២០០០​នាក់​។​សន្និបាត​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​៕
 

Tag:
 CPP
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com