ជាតិ
ក្រុង​កំពត​, តាខ្មៅ និង​ដូនពេញ ទទួលបាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន នៅ​ព្រុយ​ណេ​
22, Dec 2019 , 8:59 am        
រូបភាព
​​ភ្នំពេញ​៖ បេក្ខភាព​ទីក្រុង​ឆ្នើម​របស់​កម្ពុជា​ចំនួន​៣ នឹង​ទៅ​ទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២(Asean Clean Tourist City Standard Award) នៅ​ទីក្រុង​បាន​ដា​ស៊េរី​បេ​ហ្កា​វ៉ាន់ ប្រទេស​ព្រុយ​ណេ ក្នុង​ខែមករា ឆ្នាំ​២០២០​។ ទីក្រុង​ឆ្នើម​ទាំង​៣​នោះ​មាន ខណ្ឌដូនពេញ (​រាជធានី​ភ្នំពេញ​), ក្រុង​កំពត (​ខេត្តកំពត​) និង​ក្រុង​តាខ្មៅ (​ខេត្តកណ្តាល​)​។


 
​សូមជម្រាបថា កម្ពុជា​បានដាក់​បេក្ខភាព​ទីក្រុង​-​ខណ្ឌ​ចំនួន​៦ ដើម្បី​ចូលរួម​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២ ដោយ​លទ្ធផល​នឹងត្រូវ​ប្រកា​សនា​វេទិកា​ទេសចរណ៍​អាស៊ាន (Asean Tourism Forum) នៅ​ប្រទេស​ព្រុយ​ណេ នា​ដើមឆ្នាំ​២០២០​។ បេក្ខភាព​ទីក្រុង​-​ខណ្ឌ​ទាំង​៦​នោះ ក្រៅពី​ភ្នំពេញ ក្រុង​កំពត និង​ក្រុង​តាខ្មៅ មាន ក្រុង​កំពង់ចាម​, ក្រុង​ពោធិ៍សាត់ និង​ក្រុង​កំពង់ឆ្នាំង​។  
 
​កាលពី​ឆ្នាំ​២០១៨ ក្រុង​ចំនួន​៣​របស់​កម្ពុជា រួមមាន​បាត់ដំបង កែប និង​សៀមរាប ស្ថិតក្នុង​ចំណោម​ក្រុង​ចំនួន​២៣​នៅ​តំបន់​អាស៊ាន ទទួលបាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​ត្រូវ​បានប្រកាស​ក្នុង​វេទិកា ATF នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។ នាពេលនោះ កម្ពុជា បានដាក់​បេក្ខភាព​ចំនួន​៧ ដោយ​ក្រៅពី​បាត់ដំបង កែប និង​សៀមរាប ដែល​បាន​ជាប់​ជ័យលាភី ក្រុង​ផ្សេងទៀត​រួមមាន ភ្នំពេញ កំពត ព្រះសីហនុ និង​កំពង់ចាម​៕
 

Tag:
 កណ្តាល​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com