លក្ខណៈពិសេស​របស់​ទុយោ​ឫស្សី​, ស្មៅ​, ម្សៅ​អង្ករ និង​ក្រដាស ជំនួស​ការប្រើប្រាស់​ទុយោ​ប្លា​ស្ទិ​ក​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លក្ខណៈពិសេស​របស់​ទុយោ​ឫស្សី​, ស្មៅ​, ម្សៅ​អង្ករ និង​ក្រដាស ជំនួស​ការប្រើប្រាស់​ទុយោ​ប្លា​ស្ទិ​ក​
21, Dec 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ទុយោ ឬ​បំពង់​បឺត ជា​សម្ភារ​ប្រើប្រាស់​ដែល​ពេញនិយម សម្រាប់​ការទទួល​ទាន​នូវ​ភេសជ្ជៈ​ផ្សេងៗ​។ បច្ចុប្បន្ន ទុយោ​ប្លា​ស្ទិ​ក ត្រូវបាន​ប្រើប្រាស់​យ៉ាងច្រើន ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ដើម្បី​កាត់បន្ថយ​ប្លា​ស្ទិ​ក អ្នកស្រី អ៊ុំ សូរិយា ម្ចាស់​អាជីវកម្ម Suria Green បាន​ចែកចាយ​ទុយោ​៤​ប្រភេទ គឺ​ទុយោ​ឫស្សី​, ទុយោ​ស្មៅ​, ទុយោ​ម្សៅ​អង្ករ និង​ទុយោ​ក្រដាស ដែល​ជួយ​ដល់​បរិស្ថាន​។ បើតាម​អ្នកស្រី អ៊ុំ សូរិយា ទុយោ​ទាំងនេះ ឆាប់​រលាយ ជាង​ទុយោ​ប្លា​ស្ទិ​ក និង​មិន​ប៉ះពាល់​ដល់​សុខភាព​។



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី អ៊ុំ សូរិយា ម្ចាស់​អាជីវកម្ម Suria Green ដូចតទៅ​៖ 


 
​ទុយោ​ឫស្សី​, ទុយោ​ស្មៅ​, ទុយោ​ម្សៅ​អង្ករ និង​ទុយោ​ក្រដាស ត្រូវបាន​ចែកចាយ​ទៅកាន់​សណ្ឋាគារ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​មួយចំនួន​។ ដោយឡែក ទុយោ​ឫស្សី ជា​ទុយោ​ផលិតផល​ក្នុងស្រុក​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន ជាពិសេស​ទុយោ​នេះ អាច​ប្រើប្រាស់​បាន​ច្រើនដង​។ ចំណែក ទុយោ​ម្សៅ​អង្ករ​, ទុយោ​ស្មៅ និង​ទុយោ​ក្រដាស អាច​ប្រើ​បាន​ម្ដង​ប៉ុណ្ណោះ​។ 


 
​អ្នកស្រី អ៊ុំ សូរិយា ម្ចាស់​អាជីវកម្ម Suria Green បញ្ជាក់ថា ទុយោ​ទាំងនេះ ជា​ប្រភេទ​ទុយោ​ដែល​ឆាប់​រលាយ មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​អ្នកប្រើប្រាស់​នោះទេ​។ បើតាម UNDP ទុយោ​ប្លា​ស្ទិ​កមួយ​ដើម ត្រូវការ​ពេល​ប្រហែល ២០០​ឆ្នាំ ដើម្បី​រលាយ​។ 
 
​សូមបញ្ជាក់ថា សំរាម​នៅ​កម្ពុជា បាន​កើនឡើង​ប្រមាណ ១០​ភាគរយ ក្នុង​មួយឆ្នាំ ហើយ​នៅក្នុង​ឆ្នាំ​២០១៩​នេះ សំរាម​នៅ​កម្ពុ​ជាមាន​ទំហំ​៤​លាន​តោន ដែល​២០​ភាគរយ​គឺជា​សំណល់​ប្លា​ស្ទិ​ក​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា​៕ 
 







Tag:
 ប្លា​ស្ទិ​ក​
  ទុយោ​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com