ជាតិ
កម្ពុជា និង​រុស្ស៊ី ចុះ​MOU លើ​វិស័យ​សិទ្ធិមនុស្ស​
21, Dec 2019 , 10:19 pm        
រូបភាព
(ស្ដាំ)អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន និងលោកស្រី Tafiana Moskalkova ឧត្តមស្នងការសិទ្ធិមនុស្សនៃសហព័ន្ធរុស្ស៊ី ចុះហត្ថលេខាលើអនុស្សារណៈវិស័យសិទ្ធិមនុស្ស នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
(ស្ដាំ)អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន និងលោកស្រី Tafiana Moskalkova ឧត្តមស្នងការសិទ្ធិមនុស្សនៃសហព័ន្ធរុស្ស៊ី ចុះហត្ថលេខាលើអនុស្សារណៈវិស័យសិទ្ធិមនុស្ស នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
​ភ្នំពេញ​៖ កម្ពុជា និង​រុស្ស៊ី បាន​ចុះ​អនុស្សារណ​យោគយល់​គ្នា លើ​វិស័យ​សិទ្ធិមនុស្ស ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​គ្នា​ទៅវិញទៅមក​។ អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ជិន ម៉ា​លីន និង​លោកស្រី Tafiana Moskalkova ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​សហព័ន្ធរុស្ស៊ី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​។ នេះ​បើតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​២១ ធ្នូ​។​


 
​អនុស្សារណៈ ដែល​ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា​នេះ គឺ​ផ្ដោតទៅលើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សិទ្ធិ​មន​ស្ស ដោយ​ក្នុងនោះ​រួមមាន​ការការពារ​សិទ្ធិ​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ និង​គាំទ្រ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វេទិការ​ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ​។ ក្រៅពី​ជួយ​គ្នា​នេះ ក៏មាន​ការបណ្ដុះបណ្ដាល ចែករំលែក និង​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ការកសាង​សមត្ថភាព​ដល់​មន្ត្រី​សិទ្ធិមនុស្ស​របស់​កម្ពុជា​ទៀតផង​ដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​៕
 

Tag:
 សិទ្ធិមនុស្ស​
  ជិន ម៉ា​លីន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com