អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
រដ្ឋាភិបាលគ្រោងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីសង្កាត់ព្រែកប្រា មកសង្កាត់ចាក់អង្រែលើ រូបតំណាង៖ ស្ពានឆ្លងកាត់ទន្ល
× រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារមួយ ដើម្បីចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការសិក្សាគម្រោងនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា ប្រជាពលរដ្ឋមានលំបាកក្នុងការធ្វើដំណើរ ដែលបណ្ដាលមកពីការកកស្ទះចរាចរណ៍ នៅតបន់ច្បារអំពៅ និងតំបន់ស្ពានអាកាសក្បាលថ្នល់។
យោងតាមសេចក្ដីសម្រេចចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ជាប្រធានក្រុមការងារ និងចាត់តាំងអភិបាលខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ជាអនុប្រធានក្រុមការងារ ព្រមទាំងសមាជិក ១៧ នាក់ផ្សេងទៀតដើម្បីធ្វើការងារនេះ។
ក្នុងជំហានបន្ទាប់ ក្រុមការងារនឹងចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពាន ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងការងារសំខាន់ៗមួយចំនួនទៀត។
សូមបញ្ជាក់ថា ស្ពានដែលឆ្លងកាត់ទន្លេបាសាក់មានចំនួន ៤ ខ្សែ ១. ស្ពានព្រះមុនីវង្ស សាងសង់ក្នុងឆ្នាំ១៩៦០ ប្រវែង ២៦៩ ម៉ែត្រ។ ២.ស្ពានតាខ្មៅ សាងសង់ក្នុងឆ្នាំ២០១៥ មានប្រវែង ៨៥៥ ម៉ែត្រ។ ៣.ស្ពានកោះធំ សាងសង់ក្នុងឆ្នាំ ២០១៦ ប្រវែង ៤២០ម៉ែត្រ។ ៤. ស្ពានជ្រៃធំ សាងសង់ក្នុងឆ្នាំ ២០១៧ ប្រវែង ២១៩ម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com