ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
​ឡាន Mercedes-Benz ម៉ូ​ឌែ​ល W114 ផលិត​ជិត​៥០​ឆ្នាំមុន នៅតែ​អាច​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​
23, Dec 2019 , 7:39 pm        
រូបភាព
​រថយន្ត Mercedes-Benz ម៉ូ​ឌែ​ល W114 សេរី 220 D ពណ៌​លឿង ផលិត​ឆ្នាំ​១៩៧៣ នៅ​ប្រទេស​អាល្លឺម៉ង់​មួយគ្រឿង​កំពុងមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា នៅឯ​យានដ្ឋាន​លក់​រថយន្ត​មួយ ក្បែរ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ ចាប់អារម្មណ៍​រថយន្ត​បុរាណ​មួយគ្រឿង​នេះ និង​បាន​សម្ភាស លោក ហង្ស វ៉ាង​នា ដែលជា​បុគ្គលិក​ផ្នែក​លក់​នៅ​យានដ្ឋាន​។  បើតាម លោក ហង្ស វ៉ាង​នា រថយន្ត Mercedes-Benz ម៉ូ​ឌែ​ល W114 សេរី 220 D ត្រូវបាន​នាំចូល​ពីរ​ដ្ឋ California សហរដ្ឋអាមេរិក និង​ជួសជុល​ឲ្យ​បាន​ស្អាត​ដូចដើម នៅ​ប្រទេស​កម្ពុជា​។ ដ្បិត​វា​មាន​អាយុ​ជិត​៥០​ឆ្នាំ​ទៅហើយ​ក្តី ប៉ុន្តែ​វា​នៅតែ​អាច​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម​បាន ពោលគឺ​ចាប់ពី ៤០​គីឡូម៉ែត្រ ទៅ​ជាង ១២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​

 
MERCEDES-BENZ W114 ត្រូវបាន​ផលិត ១,៨៥២,០០០ គ្រឿង ពី​ឆ្នាំ​១៩៦៨ រហូតដល់​ឆ្នាំ​១៩៧៦​។ សេរី 220 D មាន ២ ១៩៧ CC​។ ពី​ដើម អាច​ជិះ​បាន​ដល់​ល្បឿន​អតិបរិមា ១៣៥ គម​/​ម ក៏ប៉ុន្តែ​វា​ស៊ីសាំង​ច្រើន​ដែរ : ៨,៥ លីត្រ​/១០០​គម​៕
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហង្ស វ៉ាង​នា ដូចតទៅ​៖
 

 















Tag:
 Mercedes
  Mercedes​បុរាណ​
 ​ឡាន​
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com