ជាតិ
​លោក ដា​ញ់ សារី ឡើងជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកំពត ជំនួស​លោក យិន វុ​ឌ្ឍ​
23, Dec 2019 , 6:29 pm        
រូបភាព
លោក ដាញ់ សារី ទទួល​ត្រាពី​លោក ឆាន់​ សាផាន។ រូបថត រដ្ឋបាលខេត្តកំពត
លោក ដាញ់ សារី ទទួល​ត្រាពី​លោក ឆាន់​ សាផាន។ រូបថត រដ្ឋបាលខេត្តកំពត
​ភ្នំពេញ​៖ លោក ដា​ញ់ សារី ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តកំពត​ជំនួស លោក យិន វុ​ឌ្ឍ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើការ​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តកំពត​នៅ​ថ្ងៃទី​២៣ ធ្នូ ឆ្នាំ​២០១៩​។​

 
​ការតែងតាំង​នេះ ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ដោយមាន​ការចូលរួម​ពី​លោក ឆាន់ សាផាន  រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម លោក ជាវ តា​យ អភិបាល​ខេត្តកំពត និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ទៀត​។ 
​ក្នុង​ពិធី​រៀបចំ​ផ្ទេរ​ភារកិច្ច​នេះ លោក ជាវ តា​យ លើកឡើងថា ប្រធាន​មន្ទីរ​ទើប​ទទួល​តំណែង​ថ្មី​ត្រូវ​បន្តធ្វើ​កិច្ច​ការដែល​នៅ​សេសសល់​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ពិសេស​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​កិច្ចការងារ​ដីធ្លី​។ 
 
​ជាមួយគ្នា​ដែរ លោក ឆាន់ សាផាន បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​ស្ថិតក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យបាន​សមរម្យ​ស្របតាម​ច្បាប់​ដែល​បានកំណត់​៕ 
 

Tag:
 ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​
© រក្សាសិទ្ធិដោយ thmeythmey.com