ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ស្ងួត​កៀនៗ​មាត់​មែន​ទេ​? គន្លឹះ​ទាំងនេះ​ជួយ​បាន​!
25, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ស្ងួត​មាត់​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថា​តើ​ធ្វើយ៉ាងណា​ព្យាបាល​អាកា​រៈ​ស្ងួត​បបូរមាត់ ឬ​កៀនៗ​មាត់​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ស្ងួត​បបូរមាត់ ឬ​កៀន​មាត់ ៖
 
១. កម្រិត​ការលាង​សម្អាត​មុខ​

​ពិសេស​ប្រសិនបើ​អ្នកមាន​ស្បែក​ខ្លាញ់ អ្នក​ប្រហែលជា​នឹង​ចង់​លាង​សម្អាត​មុខ​ញឹកញាប់​។ ទោះជា​យ៉ាងណាក៏ដោយ ការកម្រិត​ចំនួន​ដង​នៃ​ការលាង​សម្អាត​មុខ​ត្រឹម ២ ដង​ក្នុង​មួយថ្ងៃ គឺ​ប្រសើរ​បំផុត ប្រសិនបើ​ចង់​ចៀសផុត​បញ្ហា​ស្ងួត​បបូរមាត់​។​
 
២. ប្រើប្រាស់​សាប៊ូ​កម្រិត​ស្រាល​

​មួយ​ក្នុងចំណោម​មូលហេតុ​បឋម​ដែល​បណ្ដាលឱ្យ​បញ្ហា​ស្ងួត​កៀន​មាត់ ឬ​បបូរមាត់​កើតមានឡើង គឺ​ការប្រើប្រាស់​សាប៊ូ​កម្រិត​ខ្លាំង​លើ​ផ្ទៃមុខ​។ ត្រូវ​ប្រាកដថា​អ្នក​ប្រើ​សាប៊ូ​កម្រិត​ស្រាល​បំផុត​ទើប​មិន​ធ្វើឱ្យ​ស្ងួត​មុខ​និង​បបូរមាត់​។​
 
៣. ប្រើប្រាស់​ប្រេង​ធម្មជាតិ​

​អ្នក​អាច​លាប​ប្រេងដូង ប្រេង​អាល់​ម៉ុ​ន ឬ​ប្រេង​អូ​លីវ​កៀន​មាត់ ឬ​លើ​បបូរមាត់​ដើម្បី​រក្សា​សំណើម​។​
 
៤. លាប​ទឹកឃ្មុំ​

​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​ស្ងួត​កៀន​មាត់ ឬ​លើ​បបូរមាត់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ទឹកឃ្មុំ​លើ​បបូរមាត់ ឬ​កៀន​មាត់ រួច​ទុកចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ថ្នមៗ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
៥. ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​

​អ្នក​គួរ​ទទួលទាន​ទឹក​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ទើប​ប្រសើរ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​អាច​ចៀស​ផុតពី​បញ្ហា​ស្ងួត​បបូរមាត់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ទឹក​អាចជួយ​ផ្ដល់​សំណើម​ពី​ខាងក្នុង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com