ជាតិ
សេដ្ឋកិច្ច
«ផ្សារគំរូព្រំដែនកម្ពុជា» នៅព្រំប្រទល់ត្បូងឃ្មុំ-តៃនិញ ដាក់លក់តែទំនិញកម្ពុជា-វៀតណាម
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ «ផ្សារគំរូព្រំដែនកម្ពុជា» ឬ «ផ្សារដា» ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំប្រមាណ២ហិកតា ចម្ងាយប្រមាណ៣០០ម៉ែត្រពីព្រំប្រទល់ជាមួយខេត្តតៃនិញ ប្រទេសវៀតណាម។
ផ្សារដារ ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។
យោងតាមហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ផ្សារគំរូព្រំដែនកម្ពុជានេះ ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។
ភាគីកម្ពុជា-វៀតណាម ក៏រំពឹងផងដែរថា ផ្សារគំរូព្រំដែនកម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារបង្កើនចំណូលបន្ថែមសម្រាប់ប្រជាជន តាមព្រំដែន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យបាន៥ពាន់លានដុល្លារអាមេរិក តាមផែនការដែលបានគ្រោងទុក៕
សូមអានអត្ថបទជាភាសាអង់គ្លេស៖ Cambodian-Vietnam Border Market Opens to Boost Trade Volume
Tag:
ផ្សារដារ
ផ្សារំគំរូព្រំដែនកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com