ជាតិ
សុខភាព
ស្ថានីយ៍ផលិតទឹកប៊ីដុងសហគមន៍ជួយពលរដ្ឋជាង១០០០គ្រួសារនៅអូរស្វាយមានទឹកស្អាតប្រើប្រាស់ រូបភាពពីហ្វេសប៊ុកអង្គការភ្លែន
× ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា បានដាក់ដំណើរការស្ថានីយ៍ផលិតទឹកប៊ីដុងជាសហគមន៍កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស្ថានីយ៍ផលិតទឹកប៊ីដុងសហគមន៍នេះ ជាសហគ្រាសថ្នាក់មូលដ្ឋានមួយដែលអាចផលិតទឹកស្អាតជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ ពិសេសកុមារក្នុងសហគមន៍។
ពលរដ្ឋនៅឃុំអូរស្វាយ ប្រមាណ ១១២៨គ្រួសារ និងសាលារៀនចំនួន២ ទទួលបានប្រយោជន៍ដោយផ្ទាល់ពីស្ថានីយ៍ផលិតទឹកអូរប៊ីដុងនេះ ដែលវាជាផ្នែកមួយនៃកម្មវិធីយុទ្ធសាស្ត្រដែលជាកម្មវិធីទឹកស្អាត និងអនាម័យ របស់អង្គការភ្លែន ក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយដៃគូនានា។
ចាប់តាំងពីឆ្នាំ២០១៧មក អង្គការភ្លែនអន្តរជាតិកម្ពុជា រួមជាមួយដៃគូសហការ សម្រេចបានសមិទ្ធផលមួយចំនួននៅតាមបណ្តាសហគមន៍ក្នុងខេត្តស្ទឹងត្រែង ជាពិសេសការដាក់ដំណើរការស្ថានីយ៍ទឹកប៊ីដុងសហគមន៍ អណ្តូងទឹកសហគមន៍ ប្រព័ន្ធទឹកស្អាតនៅតាមសាលារៀន បង្គន់អនាម័យ ក៏ដូចជាប្រព័ន្ធផ្តត់ផ្គង់ទឹកខ្នាតតូចតាមទុយោជាដើម។
«ផលិតផលទឹកស្អាតនេះនឹងផ្ដល់ជូននូវតម្លៃលក់ដែលមានតម្លៃទាបគ្រប់គ្រាន់ ដូច្នេះអ្នកភូមិអាចមានលទ្ធភាពទិញបាន។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្ដូរឥរិយាបថ អាកប្បកិរិយា និងការអនុវត្តរបស់ក្រុមគ្រួសារក្នុងការប្រើប្រាស់ទឹកស្អាតដើម្បីទទួលសុខភាពល្អ និងអត្ថប្រយោជន៍សង្គមនៅក្នុងសហគមន៍ផងដែរ»។ នេះជាការបញ្ជាក់របស់លោក យី គីមថាន នាយករងនៃអង្គការភ្លែន៕
រូបភាពពីហ្វេសប៊ុកអង្គការភ្លែន
Tag:
អង្គការភ្លែន
ទឹកប៊ីដុង
សហគមន៍
ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com