កីឡាអន្តរជាតិ
អន្តរជាតិ
Floyd រកលុយ​បាន​ច្រើនជាងគេ​ក្នុងពេល​១០​ឆ្នាំ តាម​ពីក្រោយ​ដោយ Ronaldo និង Messi
24, Dec 2019 , 8:19 pm        
រូបភាព
​ទស្សនា​វ​ដ្តី​ដ៏​ល្បី​របស់​អាមេរិក Forbes បានបង្ហាញ​ឈ្មោះ​អត្ត​ព​លិ​ក​ឆ្នើម​ចំនួន​១០​រូប ដែល​រកចំណូលបាន​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១០ ដល់​ចុងឆ្នាំ​២០១៩​។ Floyd Mayweather កំពូល​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​របស់​អាមេរិក​ឈរ​នៅ​លេខ​រៀង​ទី​១ ដោយ​រកចំណូលបាន​៩១៥​លាន​ដុល្លារ​អាមេរិក តាម​ពីក្រោយ​ដោយ​កីឡាករ​បាល់ទាត់ Cristiano Ronaldo ដែល​រកបាន ៨០០​លាន​ដុល្លារ និង Lionel Messi ចំនួន​៧៥០​លាន​ដុល្លារ​។​


 
​ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​១០​រូប​ខាងលើ មាន​អ្នក​ប្រកប​អាជីព​កីឡាប្រដាល់​ចំនួន​ពីររូប (Floyd Mayweather, Manny Pacquiao) កីឡាករ​បាល់ទាត់​ពីររូប (Ronaldo, Messi) កីឡាករ​បាល់បោះ​ពីររូប (LeBron James, Kevin Durant) កីឡាករ​វាយកូនគោល​ពីររូប (Tiger Woods, Phil Mickelson) កីឡាករ​វាយ​កូន​បាល់​មួយរូប (Roger Federer) និង​កីឡាករ​ប្រណាំង​រថយន្ត Formula One មួយរូប (Lewis Hamilton)​។ បើ​សរុប​លើ​ប្រាក់ចំណូល​របស់​ពួកគេ​ទាំង​១០ សម្រាប់​រយៈពេល​១០​ឆ្នាំ​គឺមាន​ចំនួន​រហូតដល់​ទៅ ៦,១ ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​ការចាត់​ថ្នាក់​របស់ Forbes គឺ​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​របស់​អត្ត​ព​លិ​ក​ដែល​រកបាន​តាមរយៈ​ប្រាក់ខែ ប្រាក់រង្វាន់ ប្រាក់​លើកទឹកចិត្ត ប្រាក់​ផ្សាយពាណិជ្ជកម្ម និង​ចំណូល​ផ្សេងៗ​ទៀត​។ 
 
​ខាងក្រោម​នេះ​ជា​ចំនួន​ប្រាក់ចំណូល​របស់​អត្ត​ព​លិ​ក​ទាំង​១០​រូប​ដែល​ពួកគេ​រកបាន​រៀងៗ​ខ្លួន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​៖
 
១- Floyd Mayweather អ្នក​ប្រដាល់​អាមេរិក រក​ចំណូល​សរុប​ចំនួន ៩១៥ លាន​ដុល្លារ​អាមេរិក​



២- Cristiano Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Juventus រកបាន​ចំណូល ៨០០ លាន​ដុល្លារ​អាមេរិក​



៣- Lionel Messi ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Barcelona រកបាន​ចំណូល ៧៥០ លាន​ដុល្លារ​អាមេរិក​



៤- LeBron James កីឡាករ​បាល់បោះ​របស់​ក្រុម Los Angeles Lakers រកបាន ៦៨០ លាន​ដុល្លារ​



៥- Roger Federer កីឡាករ​វាយ​កូន​បាល់ រកបាន ៦៤០ លាន​ដុល្លារ​



៦- Tiger Woods កីឡាករ​វាយកូនគោល រកបាន ៦១៥ លាន​ដុល្លារ​



៧- Phil Mickelson កីឡាករ​វាយកូនគោល រកបាន ៤៨០ លាន​ដុល្លារ​



៨- Manny Pacquiao កីឡាករ​ប្រដាល់ រកបាន ៤៣៥ លាន​ដុល្លារ​



៩- Kevin Durant កីឡាករ​បាល់បោះ​របស់​ក្រុម Brooklyn Nets រកបាន ៤២៥ លាន​ដុល្លារ​



១០- Lewis Hamilton កីឡាករ​ប្រណាំង​រថយន្ត F1 រកបាន ៤០០ លាន​ដុល្លារ​



Tag:
 Forbes
  រក​ចំណូល​ច្រើនជាងគេ​
© រក្សាសិទ្ធិដោយ thmeythmey.com