ជាតិ
វីដេអូ
អ្នកជំនាញ​កសិកម្ម​ប្រាប់ថា ដាំចេក​ក្នុង​ចម្ការ​ល្ហុង នឹង​ជួយ​ឲ្យ​ល្ហុង​កាន់តែ​បាន​ផល​ច្រើន​
17, Apr 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ហេតុអ្វីបាន​ជា​ត្រូវ​ដាំចេក​ក្នុង​ចម្ការ​ល្ហុង​? ការពិតទៅ​ចេក​មាន​អត្ថប្រយោជន៍​ទាំង ដើម ស្លឹក និង​ផ្លែ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ដាំចេក​ជាមួយ​ល្ហុង​ក៏បាន​ជួយ​ឲ្យ​ល្ហុង​ទទួលបាន​ផល​ច្រើន​ផងដែរ​។ តាម​ការលើកឡើង​រប​ស់លោក ប៉ែន វណ្ណៈ ដែលមាន​បទពិសោធ​លើ​វិស័យ​កសិកម្ម​ជាង​៩​ឆ្នាំ ការ​ដាំចេក​ជាមួយ​ល្ហុង​ជួយ​ឲ្យ​ផល​ច្រើន ការពារ​ល្ហុង​ពី​ជំងឺ​ផ្សេងៗ និង​មិនមាន​ការបំផ្លាញ​ពី​ពពួក​ក្រាម ឬ​ចៃ នៅលើ​ផ្លែ​។​



​ដើម្បី​ដាំ​ល្ហុង​ឲ្យ​បាន​កាន់តែ​ល្អ លោកអ្នក ត្រូវ​ជ្រើសរើស​ពូជ​ល្ហុង ដែល​អាច​ទទួលបាន​ទិន្នផល​ខ្ពស់ ដោយ​កា​រប​ន្សុ​ត​និង​ជំហាន​បន្ទាប់ គឺ​ការបណ្តុះ​គ្រាប់​។ លោកអ្នក ត្រូវ​បណ្តុះ​កូន​ឲ្យ​បានល្អ យ៉ាងហោចណាស់​មាន​អាយុ​ចាប់ពី​១​ខែ​កន្លះ ឬ​២​ខែ​កាន់តែ​ល្អ​។ ជាមួយគ្នានេះ ត្រូវដាក់​ជី និង​ថែទាំ​ស្រោច​ទឹក ធ្វើ​ស្មៅ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖
 
 










Tag:
 កសិកម្ម​
 ​ដាំចេក​
 ​ល្ហុង
© រក្សាសិទ្ធិដោយ thmeythmey.com