ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ បើសេដ្ឋកិច្ចថៃ និងវៀតណាមថមថយ កម្ពុជាក៏អាចខាតបង់ដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រីវៀតណាម TRINH DINH DUNG នាពិធីសម្ពោធផ្សារដារ កាលពីថ្ងៃទី២៤ ខែធ្នូ។ រូបថត SPM
× ប្រសិនបើសេដ្ឋកិច្ចប្រទេសថៃ និងប្រទេសវៀតណាមថមថយ ធ្វើឱ្យអតិផរណានៃប្រទេសទាំងពីរនេះខ្ពស់ នឹងធ្វើឱ្យទាក់ទាញ ឬធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា ខាតបង់ដែរ។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងន័យនេះ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នសេដ្ឋកិច្ចរបស់កម្ពុជា គឺពឹងផ្អែកនិងភាពរឹងមាំរបស់ប្រទេសទាំងពីរនេះ។
សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន៖
បើតាមប្រសាសន៍ សម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម(ព្រំដែនកម្ពុជា-វៀតណាម) ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ធ្នូ ឆ្នាំ២០១៩ ការព្រួយបារម្ភរបស់កម្ពុជា គឺសេដ្ឋកិច្ចប្រទេសវៀតណាម និងសេដ្ឋកិច្ចប្រទេសថៃ ដែលស្ថិតនៅត្រង់ថា បើសេដ្ឋកិច្ចប្រទេសទាំងពីរជួបវិបត្តិ ឬមានបញ្ហាអ្វីមួយកើតឡើង វាជះឥទ្ធិពលដល់អាក្រក់ដល់កម្ពុជា ផងដែរ។ ប៉ុន្តែ បើសេដ្ឋកិច្ចប្រទេសទាំងពីរនេះ បន្តភាពលូតលាស់និងរីកចម្រើនល្អ វាក៏ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរ ផងដែរ។
បច្ចុប្បន្ន ពាក់ព័ន្ធជាមួយនឹងការនាំចេញ-នាំចូល រវាងកម្ពុជានឹងវៀតណាម និងរវាងកម្ពុជានឹងថៃ កម្ពុជានាំចូលទំនិញពីប្រទេសវៀតណាមនិងថៃ ច្រើនជាងការនាំចេញពីកម្ពុជាទៅកាន់ប្រទេសទាំងពីរនេះ។ កម្ពុជា និងវៀតណាមនឹងសម្រេចទំហំពាណិជ្ជកម្មរួមគ្នាឱ្យបាន៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩-២០២០។ ដោយឡែក បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ បានកើនឡើងរហូតជិតដល់៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមសម្តេច ហ៊ុន សែន៕
Tag:
អតិផរណា
ពាណិជ្ជកម្ម
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com