ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! គន្លឹះ​ងាយៗ​ជួយ​ឱ្យ​បបូរមាត់​ទន់​រលោង​
25, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង់ឱ្យ​បបូរមាត់​ទន់​រលោង​ស្អាត​មិន​ពិបាក​ឡើយ​! ក៏​ព្រោះ​គន្លឹះ​ធម្មជាតិ​មួយចំនួន​អាចជួយ​អ្នក​បាន​យ៉ាង​ប្រសើរ​។ ថា​តើ​ធ្វើយ៉ាងណា​ទើប​អាច​រក្សាបាន​នូវ​បបូរមាត់​ទន់​រលោង​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ជួយ​ឱ្យ​បបូរមាត់​ទន់​រលោង ៖
 
១. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​សាច់ ឬ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​បបូរមាត់​និង​ទុកចោល​សម្រាប់​រយៈពេល​មួយ​យប់​។ បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​នៅ​ព្រឹក​បន្ទាប់​។​
 
២. កា​កាវ​និង​សូកូឡា​

​អ្វីដែល​អ្នកត្រូវការ គឺ​បឺ​រកា​កាវ ១ ស្លាបព្រា​កា​ហ្វ វីតាមីន E ១ គ្រាប់ និង​សូកូឡា​ខ្មៅ ២ ដុំ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​រំលាយ​បឺ​រកា​កាវ​និង​សូកូឡា បន្ទាប់មក​លាយ​ប្រេង​វីតាមីន E ចូល​។ ទុកឱ្យ​ត្រជាក់ សឹម​លាប​លើ​បបូរមាត់​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៣. ប្រេងដូង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ប្រេងដូង​បន្តិច​លើ​បបូរមាត់​ជាការ​ស្រេច​។ អ្នក​ក៏​អាច​លាយ​ប្រេង​ដើម​តែ ២ ដំណក់​ក្នុង​ប្រេងដូង​មុននឹង​លាប​លើ​បបូរមាត់​។ លាង​សម្អាត​ចេញ​នៅ​រយៈពេល​ពី ២ ទៅ ៣ នាទី​ក្រោយ ឬ​ទុកចោល​មួយ​យប់​។​
 
៤. ស្ករស​និង​ប្រេង​អូ​លីវ​

​លាយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​ជាមួយ​ស្ករស​បន្តិច​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ ដុស​លាប​ល្បាយ​លើ​បបូរមាត់​ក្នុង​ចលនា​បែប​រង្វង់​ថ្នមៗ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​ប្រើ​ក្រណាត់​ស្អាត​ជូត​ចេញ​ជាការ​ស្រេច​។​
 
៥. ស្ករ​និង​ទឹកឃ្មុំ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ស្ករស ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឲ្យ​សព្វ សឹម​លាប​ដុស​ល្បាយ​ថ្នមៗ​លើ​បបូរមាត់ ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com