ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! បញ្ហា​គេង​ស្រមុក​មែន​ទេ​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
26, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ស្រមុក​មិន​ពិបាក​នឹង​ទប់ទល់​ឡើយ​! ថា​តើ​ធ្វើយ៉ាងណា​ទប់​បំបាត់​អាកា​រៈ​ស្រមុក​បាន​មែន​ទេ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ទល់​អាកា​រៈ​ស្រមុក ៖
 
១. ផ្លាស់ប្ដូរ​ទីតាំង​នៃ​ការ​គេង​

​មួយ​ក្នុងចំណោម​វិធី​ដ៏​ងាយ​ផ្សេងទៀត​ដើម្បី​បំបាត់​អាកា​រៈ​ស្រមុក គឺ​ផ្លាស់ប្ដូរ​ទីតាំង​នៃ​ការ​គេង​។ ចូរ​សាកល្បង​គេង​ផ្អៀង ឬ​បែរ​ទៅ​ម្ខាង​! ក៏​ព្រោះ​ការ​គេង​បែបនេះ​ជួយ​ឱ្យ​បំពង់ក​មិនត្រូវ​បាន​រាំងស្ទះ​ដោយ​គល់​នៃ​អណ្ដាត​និង​ក្រអូមមាត់​។​
 
២. រក្សា​ខ្យល់​សើម​ក្នុង​បន្ទប់​

​ខ្យល់​ស្ងួត​ក៏​ជា​កត្តា​មួយ​ងាយ​នឹង​បណ្ដាលឱ្យ​អ្នក​ស្រមុក​ផងដែរ​! នោះ​ក៏​ព្រោះតែ​វា​ធ្វើឱ្យ​ស្ងួត​ដល់​ភ្នាស​នៃ​ច្រមុះ​និង​បំពង់ក​។ នៅពេល​ខ្យល់​រំកិល​ពី​ច្រមុះ​ទៅ​បំពង់ក​ត្រូវបាន​រាំងស្ទះ​នោះ​អាកា​រៈ​ស្រមុក​ប្រាកដជា​អាច​កើតមានឡើង​។​
 
៣. សម្រក​ទម្ងន់​

​ប្រសិនបើ​អ្នក​ធាត់​លើស​ទម្ងន់​នោះ​អាកា​រៈ​ស្រមុក​ងាយ​នឹង​កើតឡើង​ចំពោះ​អ្នក​ណាស់​។ នេះ​ក៏​ព្រោះតែ​បំពង់ក​និង​ផ្លូវដង្ហើម​អាច​ត្រូវបាន​រាំងស្ទះ​ដោយ​ខ្លាញ់​ក្នុង​រាងកាយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​សម្រក​ទម្ងន់​ដែល​លើស ឬ​រក្សា​ទម្ងន់​ឱ្យបាន​ត្រឹមត្រូវ​។​
 
៤. ប្រើប្រាស់​ប្រេង​ជី​អង្កាម​

​ក្លិន​នៃ​ប្រេង​ជី​អង្កាម​អាចជួយ​ឱ្យ​អ្នក​ដកដង្ហើម​បាន​ស្រួល​ចៀសផុត​បញ្ហា​ស្រមុក​។ ដូច្នេះ​កុំ​ភ្លេច​ប្រើប្រាស់​ប្រេង​ជី​អង្កាម​ដើម្បី​សម្រួល​ផ្លូវដង្ហើម​។​
 
៥. ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​

​ការ​ស្រមុក​អាច​កើតឡើង​ដោយសារ​ខ្លាញ់​ច្រើនពេក​ក្នុង​រាងកាយ​! ដូច្នេះហើយ​ទើប​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ គឺ​ចាំបាច់​ណាស់​ដើម្បី​ទប់ទល់​បញ្ហា​ស្រមុក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com