ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដើម្បីបានរូបភាពស្អាត១សន្លឹក តើអ្នកគួរមានវិធីសាស្ត្របែបណា?
× ភ្នំពេញ៖ បើនិយាយពីការថតរូបនោះ វាពិតជាមានការងាយស្រួលសម្រាប់ពលរដ្ឋទូទៅ ហើយអ្នកណាក៏អាចថតរូបបាន។ ប៉ុន្តែបើសិនចង់បានរូបភាពមួយសន្លឹកស្អាតនោះ គឺត្រូវអនុវត្តតាមច្បាប់នៃរូបភាព។ បើតាមលោកគ្រូ Miller ដែលមានបទពិសោធន៍លើវិស័យថតរូបជិត ១០ ឆ្នាំ បានប្រាប់សារព៍ត៌មានថ្មីៗថាក្នុងវិស័យនេះបែងចែកជាបីប្រភេទ៖ ១ Commercial ២ Project និងទី៣ ផ្នែក Travel។
ក្នុងនោះបើយើងថតបែប Landscape ឲ្យបានល្អស្អាតគឺត្រូវថតជាមួយនិងធម្មជាតិដែលមានពេលមួយដែលផ្តល់ព៍ត៌ល្អឲ្យយើង បន្ថែមពីនេះគឺយើងត្រូវមានបច្ចេកទេសនិងការចេះចាប់ប្លង់ថតផងដែរ។ លោកបានបន្តទៀតថារូបភាពមានសារៈសំខាន់ផ្សេងៗគ្នាហើយបច្ចេកទេសក៏ផ្សេងៗគ្នាហើយមានបែបបទខុសៗគ្នារវាងរូបបែប Commercial បែប Project និងផ្នែកTravel ។
សូមអញ្ជើញទស្សនាវីដេអូ សម្ភាសរវាងលោក ប៉ាន់ បូនី និងលោក Miller ដូចតទៅ៖
គួរបញ្ជាក់ផងដែរ បច្ចុប្បន្នវិស័យ Photographer គឺកំពុងមានការពេញនិយមខ្លាំងពីសំណាក់យុវជននៅរាជធានីភ្នំពេញ។ មានយុវជនខ្លះគ្រាន់តែស្រឡាញ់លើវិស័យនេះតែប៉ុណ្ណោះ ហើយយុវជនខ្លះទៀតចាប់យកវិស័យនេះជារបរប្រចាំថ្ងៃតែម្តង។
Tag:
ថតរូប
វិធីសាស្ត្រ
Photographer
MOJO
© រក្សាសិទ្ធិដោយ thmeythmey.com