ជាតិ
ពីនេះ ពីនោះ
កុំ​សរសេរ​ច្រឡំ​! «​ទម្រង់​» និង «​តម្រង់​» មានន័យ​ខុសគ្នា​
08, Aug 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ទម្រង់​» ជា​នាមសព្ទ មានន័យថា សណ្ឋាន​,​ទ្រង់ទ្រាយ​។ ចំណែក «​តម្រង់​» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ត្រង់​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​។


 
«​ទម្រង់​» ជា​ពាក្យ​បង្ហាញ​ពីរ​បស់​ដែលមាន​សណ្ឋាន ,​ទ្រង់ទ្រាយ​,​លំនាំ ដូចជា​របស់​នេះ​មាន​ទម្រង់​សមរម្យ​,​ទម្រង់​វែង​ពុំ​សូវ​សម​។ «​ទម្រង់​» ជា​រាជសព្ទ គ្រឿង​ទ្រង់​នៃ​ព្រះរាជា ដូចជា ព្រះ​ទម្រង់​ខុ​រំ​(​កាំបិត​កោរ​), ព្រះ​ទម្រង់គទាវុធ​(​ដំបង​),​ព្រះ​ទម្រង់មណីរត្ន​(​ចិញ្ចៀន​),​ព្រះ​ទម្រង់អគ្គី​(​កាំភ្លើង​),​ព្រះ​ទម្រង់អសិ​(​ដាវ​)​។​ល​។ 
 
​ចំណែក «​តម្រង់​» ជាក​រិ​រិ​យាស​ព្ទ ធ្វើ​ឲ្យ​ត្រង់ ដាក់​សំដៅ​ឲ្យ​ចំ ដែល​កាត់​យក​ត្រង់ ដែល​សំដៅ​ចំពោះ ដូចជា តម្រង់ផ្លូវ តម្រង់បង្គោល ដើរ​តម្រង់ ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com