ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វ័យ​៥៨​ឆ្នាំ អ្នកស្រី សាវឿន ប្រឹង​ច្រូត​ត្រកួន​ជ្រូក ដើម្បី​ផ្គត់ផ្គង់​ជីវិត ក្រោយ​ធ្វើស្រែ និង​ចិញ្ចឹម​មាន់ មិនបាន​ផល​
28, Dec 2019 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៤​ឆ្នាំ​ហើយ ដែល​អ្នកស្រី ជួន សាវឿន ប្រកប​របរ​ច្រូត​ត្រកួន​ជ្រូក​នៅ​បឹង​ជើងឯក ដែល​ស្ថិតនៅ​ក្នុងភូមិ រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ស្ត្រី​វ័យ​៥៨​ឆ្នាំ​រូបនេះ និង​ស្វាមី បាន​ចាក​ចេញពី​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង មក​ចាប់យក​របរ​ច្រូត​ត្រកួន​ជ្រូក​នៅ​ភ្នំពេញ​វិញ ក្រោយ​ធ្វើស្រែ​និង​ចិញ្ចឹម​មាន់​ទា​នៅ​ស្រុក មិន​កាក់កប ។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី នៃ​សារព័ត៌មាន​ថ្មីៗ និង អ្នកស្រី ជួន សាវឿន អ្នក​បេះ​ត្រកួន​ដូចតទៅ​៖




 
​អ្នកស្រី​សាវឿន ត្រូវ​ចាប់ផ្ដើម​ច្រូត​ត្រកួន​តាំងពី​ម៉ោង​២​យប់​រហូតដល់​ម៉ោង​១០​ព្រឹក ដើម្បី​ឲ្យ​ទាន់​ឡាន​ឈ្មួញ​មក​យក​។ ស្ត្រី​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​រកចំណូលបាន​៣-៤​ម៉ឺន​រៀល ដោយ​ត្រកួន​មួយ​ដុំ​លក់បាន​តម្លៃ​៤​រយ​រៀល​។ ចំណូល​នេះ​គ្រប់គ្រាន់​សម្រាប់តែ​ការចាយវាយ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី​សាវឿន​៕
 

Tag:
 ​ត្រកួន​
 ​បឹង​ជើងឯក​
© រក្សាសិទ្ធិដោយ thmeythmey.com