ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
សហគ្រាស​ធុន​តូច​និង​មធ្យម ត្រូវ​ការជួយ​ពី​រដ្ឋាភិបាល​ច្រើនណាស់​
28, Dec 2019 , 2:59 pm        
រូបភាព
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
ដោយ:
​ភ្នំពេញ​៖ សហគ្រាស​ធុន​តូច​និង​មធ្យម​(SME) សព្វថ្ងៃ កំពុង​ប្រឈម​បញ្ហា​ផលិត ដែល​ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​នាំចូល​។ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លើកឡើងថា ក្នុង​បរិបទ​ទីផ្សារសេរី និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បើ​មិនអាច​ផលិត​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​ទេ SME ចង់​មិន​ចង់ ត្រូវ​ប្រឈម​បញ្ហា​។ តែ​ជាមួយគ្នានេះ រដ្ឋាភិបាល​ត្រូវ​គាំទ្រ​ដល់ SME ដើម្បី​ពង្រឹង​ការផលិត​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​។​


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដូចតទៅ​នេះ​៖




 
​លោក លឹម ហេង អះអាងថា រដ្ឋាភិបាល​មិនអាច​បិទ​ការ​នាំចូល​បានទេ ព្រោះថា​ជា​របប​ទីផ្សារសេរី ហើយ​ណាមួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ទិញ​ផលិតផល​ក្នុងតម្លៃ​ថ្លៃ​ជាង​សព្វថ្ងៃ​។ 
«​ទីផ្សារ​សេដ្ឋកិច្ច​សេរី អ្នកណា​ប្រកួតប្រជែង​ឈ្នះ គឺ​ទទួលជោគជ័យ ហើយ​អ្នក​ដែល​មិនអាច​ប្រកួតប្រជែង​ទីផ្សារ​បាន អា​ចរក​មុខរបរ​ផ្សេង​ហើយ​។ ប៉ុន្តែ​យើង​អាចជួយ​កាត់បន្ថយ​ថ្លៃដើម​គាត់​»​។  នេះ​ជាការ​គូសបញ្ជាក់​របស​លោក លឹម ហេង ។ លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​ស​គ្រាស​ធុន​តូច​និង​មធ្យម​ត្រូវការ​គាំពារ ការពារ និង​ឧបត្ថម្ភ​ធន ច្រើនណាស់ ដើម្បី​ឲ្យ​គាត់​ប្រកួតប្រជែង​ក្នុង​អាស៊ាន​បាន​»​។​
 
​ក្នុង​ការជួយ​ពង្រឹង​SME នេះ លោក លឹម ហេង ជំរុញ​ឲ្យ​មានការ​បង្កើត​តំបន់​សហគ្រាស​ធុន​តូច​និង​មធ្យម​ពិសេស នៅ​ទូទាំងប្រទេស​។ លោក​បញ្ជាក់ថា ការប្រមូលផ្ដុំ​SME បែបនេះ នឹង​ទាក់ទាញ​ការផ្ដល់​កម្ចី​ពី​ធនាគារ បង្ក​ភាពងាយស្រួល​ក្នុងការ​បណ្ដុះបណ្ដាល ហើយ​រដ្ឋ​ត្រូវ​ត​ភ្ជាប់​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ចូលក្នុង​តំបន់​ទាំងនោះ ព្រមជាមួយ​គោ​លន​យោ​គាំទ្រ​នានា​។​
 
​ជាមួយគ្នានេះ អនុប្រធាន​សភាពាណិជ្ជកម្ម​រូបនេះ ណែនាំ​ឲ្យ​សហគ្រាស​ខ្លួនឯង ត្រូវ​ពង្រឹង​ធនធានមនុស្ស និង​ធ្វើ​ទំនើបកម្ម​ការផលិត ដោយ​មិនអាច​នៅតែ​ផលិត​លក្ខណៈ​សិប្បកម្ម​គ្រួសារ​នោះទេ​៕
 

Tag:
 លឹម​ហេង​
  SME
© រក្សាសិទ្ធិដោយ thmeythmey.com