ព្រះមហាក្សត្រ​យាង​ប្រទាន​ព្រះរាជ​អំណោយ​ដល់​ប្រជាកសិករ​នៅ​ស្រុក​ស្រី​សន្ធរ​
ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ​យាង​ប្រទាន​ព្រះរាជ​អំណោយ​ដល់​ប្រជាកសិករ​នៅ​ស្រុក​ស្រី​សន្ធរ​
27, Dec 2019 , 11:59 am        
រូបភាព
​ប្រភព​រូបថត​៖ ក្រសួង​ព័ត៌មាន​
​ប្រភព​រូបថត​៖ ក្រសួង​ព័ត៌មាន​
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​ស​មេ្ត​ច​ព្រះបរមនាថ នរោត្តម សីហមុនី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែធ្នូ នេះ ព្រះអង្គ បាន​សព្វព្រះរាជហឫទ័យ​យាង​សួរសុខទុក្ខ និង​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ប្រជារាស្ត្រ​ជា​កសិករ ប្រកប​របរ​ធ្វើស្រែ​ប្រមាណ ៤៦០​គ្រួសារ តាម​ដង​ទន្លេតូច​ស្ថិតនៅ​ភូមិ​បឹង​ទឹង ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន​។​

 
​បន្ទាប់ពី​ព្រះរាជបន្ទូល​សំណេះសំណាល ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ​បាន​យាង​ទត​ដោយផ្ទាល់​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ ចំពោះ​គ្រួសារ​ប្រជាកសិករ​ចំនួន ២​គ្រួសារ ដល់​ក្នុង​លំនៅឋាន និង​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដូចជា​អង្ករ ឃី​ត (​មាន​មុង ភួយ សារុង និង​ក្រមា​) មី ត្រីខ អំពូល​ភ្លើង​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ (​បន្ទះ​សឡា​) ស្បែកជើងផ្ទាត់ អាវយឺត និង​អាវ​រងារ រួមទាំង ថវិកា ១០​ម៉ឺន​រៀល ។​
 
​ក្រៅពី​ប្រជាកសិករ ៤៦០​គ្រួសារ លោកគ្រូ អ្នកគ្រូ​៦​នាក់ សិស្សានុសិស្ស​ចំនួន ២៧០​នាក់ ក្រុមគ្រូពេទ្យ​ចំនួន​៦​នាក់ នៅ​ស្រុក​ស្រី​សន្ធរ ក៏​ទទួលបាន​ព្រះរាជ​អំណោយ​ពី​ព្រះករុណា ព្រះមហាក្សត្រ​ផងដែរ​៕ 
 
​ប្រភព​រូបថត​៖ ក្រសួង​ព័ត៌មាន​




Tag:
 ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com