កីឡាជាតិ
ជាតិ
គ្រូតាក្រមាមាស សាន គីមស៊ាន ពន្យល់ពីការធ្វើពិធីក្រុងពលីមុនការប្រកួតគុនល្បុក្កតោ
× លោកគ្រូតាក្រមាមាស សាន គីមស៊ាន ប្រធានរាជបណ្ឌិតសភាល្បុក្កតោកម្ពុជាបានពន្យល់ថា ការធ្វើពិធីក្រុងពលីមុនការប្រកួតកីឡាគុនល្បុក្កតោ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាបង្ហាញពីអត្តសញ្ញាតិជាតិ វប្បធម៌ជាតិ និងអរិយធម៌ជាតិ។
ពិធីនេះ ក៏រៀបចំដើម្បីដាស់តឿន និងពញ្ញាក់ស្មារតីកីឡាករ និងអាជ្ញាកណ្តាលចៅក្រមឲ្យប្រកាន់ភ្ជាប់ភាពត្រឹមត្រូវក្នុងការប្រកួត និងកាត់ក្តីផងដែរ ព្រោះពិធីក្រុងពលីតំណាងឲ្យភាពត្រឹមត្រូវនិងយុត្តិធម៌។
Tag:
ល្បុក្កតោ
សាន គីមស៊ាន
ក្រុងពលី
© រក្សាសិទ្ធិដោយ thmeythmey.com