ជាតិ
​ឱកាស​សម្រាប់​គ្រូបង្រៀន​វ័យក្មេង​ទៅ​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​អប់រំ​នៅ​ជប៉ុន​
28, Dec 2019 , 10:19 am        
រូបភាព
​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីជូនដំណឹង​ពី​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​ដើម្បី​ទៅ​ចូលរួម​កម្មវិធី Teacher Training Students នៅ​ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ​២០២០​។​

 
«​លោកគ្រូ អ្នកគ្រូ​ដែល​កំពុង​បង្រៀន​នៅ​បឋមសិក្សា មធ្យមសិក្សា និង​សាលា​គរុកោសល្យ​ទាំងអស់​ថា អាច​ចូលរួម​ប្រឡង​ដើម្បី​អាច​ទទួលបាន​អាហារូបករណ៍​ទៅ​ចូល​រូ​ម​កម្មវិធី Teacher Training Students»​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​។​
 
​អាហារូបករណ៍​នេះ គឺ​ក្នុង​គោលបំណង​ផ្ដល់​ឲ្យ​គ្រូបង្រៀន​កម្ពុជា​ទៅ​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​អប់រំ​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ខែតុលា ឆ្នាំ​២០២០ ដល់​ខែមីនា ឆ្នាំ​២០២២​។​
 
​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន​៖
 
 

Tag:
 ការប្រឡង​
  គ្រូបង្រៀន អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com