ជាតិ
គ្រឹះស្ថាន​អង្គរ​បញ្ចូល​ប្រាសាទបេង​មាលា ក្នុង​កញ្ចប់​បណ្ណទ​ស្សនា​រមណីយដ្ឋាន​អង្គរ
27, Dec 2019 , 10:39 pm        
រូបភាព
ប្រាសាទបេងមាលា។ ថតដោយ អ៊ីសា រ៉ហានី
ប្រាសាទបេងមាលា។ ថតដោយ អ៊ីសា រ៉ហានី
ដោយ:
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បានសម្រេច​ដាក់បញ្ចូល ប្រាសាទបេង​មាលា ចូលក្នុង​កញ្ចប់​រួមជាមួយ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ តទៅ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនារ​មណី​យ​ដ្ឋា​ន​អង្គរ និង​លើកកម្ពស់​សេវា​ទេសចរណ៍ នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​គ្រឹះស្ថាន​អង្គរ​។


 
​សូមបញ្ជាក់ថា ប្រាសាទបេង​មាលា កសាងឡើង នៅ​សតវត្សរ៍​ទី​១២ គឺ​សង់​ក្រោយ ប្រាសាទ​អង្គរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន​ចម្ងាយ​៧៧​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ៕ 




Tag:
 បេង​មាលា​
 ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com