កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​អាស៊ី​ទាំង​១០​រូប ដែល​ធ្វើ​ព្យុះភ្លៀង​ក្នុង​លី​គ​បាល់ទាត់​នៅ​អឺរ៉ុប​
29, Dec 2019 , 9:59 pm        
រូបភាព
​កីឡាបាល់ទាត់​នៅ​តំបន់​អ៊ឺរ៉ុប​មិនមែនជា​កន្លែង​ពិបាក​សម្រាប់​កីឡាករ​មាន​ទេពកោសល្យ​នៅ​ជុំវិញ​ពិភពលោក​បង្ហាញ​សមត្ថភាព​ទៀតឡើយ​។ សព្វថ្ងៃ កីឡាករ​បាល់ទាត់​អាស៊ី​ភាគច្រើន​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ក្រុម​នៃ​លី​គ​កំពូល​នៅ​អ៊ឺរ៉ុប​។​


 
​កីឡាករ​របស់​កូរ៉េខាងត្បូង​ពីររូប​រួមមាន Park Ji-sung អតីត​ខ្សែបម្រើ​ឆ្នើម Manchester United និង Heung-min Son របស់ Tottenham Hotspur គឺជា​ឈ្មោះ​កីឡាករ​ដែល​អ្នកគាំទ្រ​បាល់ទាត់​នៅ​ទូទាំង​ពិភពលោក​ចងចាំ តាមរយៈ​ឥទ្ធិ​ភ​ពល​របស់​ពួកគេ ក្នុង​វិស័យ​បាល់ទាត់​នៅ​អឺរ៉ុប​។ 
 
​ក្រៅពី Son ដែលជា​កីឡាករ​ដ៏​គ្រោះថ្នាក់​សម្រាប់​ក្រុម​គូប្រជែង ខ្សែប្រយុទ្ធ Hwang Hee-chan របស់​ក្រុម Red Bull Salzburg នៅ​អូទ្រីស ក៏​ជា​កីឡាករ​កូរ៉េខាងត្បូង​ដែល​កំពុង​ធ្វើ​ព្យុះភ្លៀង​ក្នុង​លី​គ​នៅ​តំបន់​អឺរ៉ុប​ដែរ​។ Hee-chan បានធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ក្រោយ​កីឡាករ​វ័យ​២៣​ឆ្នាំនេះ កិប​ដាច់​ចង្កេះ​ខ្សែការពារ Virgil van Dijk ហើយ​ស៊ុត​បញ្ចូល​ទី​ក្រុម Liverpool នា​ជំនួប Champions Leageu ថ្មីៗ​នេះ​។​
 
​មិត្ត​រួម​ក្រុម​របស់ Hee-chan គឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Takumi Minamino ក៏បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម Salzburg ផងដែរ រហូត​ធ្វើ​ឲ្យ​អ្នកចាត់ការ​ទូទៅ Liverpool លោក Jurgen Klopp ពេញចិត្ត​ទិញ​រូបគេ​ទៅកាន់​ទឹកដី​អង់គ្លេស​ថែមទៀត​។​
 
​តាមពិតទៅ ផ្លូវ​សម្រាប់​កីឡាក​អាស៊ី​ទៅកាន់​តំបន់​អឺរ៉ុប ត្រូវបាន​ត្រួសត្រាយ​ដោយ​អតីត​កីឡាករ​ជប៉ុន Hidetoshi Nakata​។ Nakata បាន​ផ្លាស់​ទៅ​ទឹកដី​អឺរ៉ុប​ដំបូង​ដោយ​ចូលរួម​ជាមួយ​ក្រុម Perugia ក្នុង​ឆ្នាំ ១៩៩៨ (​ដែល​កាលនោះ​លេង​នៅ​ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A)​។ ក្រៅពី Perugia បុរស​ដែលមាន​វ័យ​៤២​ឆ្នាំនេះ ធ្លាប់​ប្រកប​អាជីព​ជាមួយ Roma, Parma, Fiorentina និង Bolton Wanderers របស់​អង់គ្លេស​ផងដែរ​។​
 
​ខាងក្រោយ​នេះ​យើង​នឹង​បង្ហាញ​លោកអ្នក​ពី​កីឡាករ​អាស៊ី ដែល​ជះឥទ្ធិពល​ដល់​វិស័យ​កីឡាបាល់ទាត់​អឺរ៉ុប​បច្ចុប្បន្ន​ចំនួន​១០​រូប​៖
 
១- ខ្សែប្រយុទ្ធ Heung-min Son (​កូរ៉េខាងត្បូង​) របស់ Tottenham Hotspur
២- ខ្សែប្រយុទ្ធ Hwang Hee-chan (​កូរ៉េខាងត្បូង​) របស់​ក្រុម Red Bull Salzburg
៣- ខ្សែប្រយុទ្ធ Takumi Minamino (​ជប៉ុន​) របស់​ក្រុម Liverpool
៤- ខ្សែការពារ Maya Yoshida (​ជប៉ុន​) របស់​ក្រុម Southamton
៥- ខ្សែប្រយុទ្ធ Yoshinori Muto (​ជប៉ុន​) របស់​ក្រុម Newcastle United
៦- ខ្សែការពារ Makoto Hasebe (​ជប៉ុន​) របស់​ក្រុម Eintracht Frankfurt
៧- ខ្សែប្រយុទ្ធ Khalil Azmoun (​អ៊ីរ៉ង់​) របស់​ក្រុម Zenit Saint Petersburg
៨- ខ្សែការពារ Takefusa Kubo (​ជប៉ុន​) របស់​ក្រុម RCD Mallorca 
៩- ខ្សែបម្រើ Kwon Chang-hoon (​កូរ៉េខាងត្បូង​) របស់​ក្រុម SC Freiburg
១០- ខ្សែការពារ Hwang Ui-jo (​កូរ៉េខាងត្បូង​) របស់​ក្រុម Bordeaux

Tag:
 Heung-min Son
© រក្សាសិទ្ធិដោយ thmeythmey.com