ពីនេះ ពីនោះ
«ភ្ជាប់»និង«ខ្ជាប់» ខុសគ្នាដូចម្តេច?
× រវាងពាក្យ «ភ្ជាប់»និង «ខ្ជាប់»ទាំងពីរនេះ មានអត្ថន័យខុសគ្នា និងរបៀបប្រើក៏ខុសគ្នាដែរ។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ខ្លឹមសារនៃពាក្យទាំងពីរនេះថា៖
ពាក្យ «ភ្ជាប់» ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យជាប់គ្នា ឬបញ្ជាប់គ្នា។ ឧទាហរណ៍៖ ខ្ញុំចងគោនឹងខ្សែ ភ្ជាប់ទៅនឹងដើមឈើ។
សម្រាប់ពាក្យ«ខ្ជាប់» ដើរតួជាគុណសព្ទ មានន័យថា ឋិតថេរ, មាំមួន និងជាប់លាប់។ ប្រើជាកិរិយសព្ទវិសេសក៏បាន។ ឧទាហរណ៍៖ ខ្លួនជាស្រីត្រូវតែគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរឲ្យបានខ្ជាប់ខ្ជួន(តាមប្រពៃណីខ្មែរស្រី្តទាំងឡាយត្រូវតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ខ្មែរជានិច្ច។ ត្រង់ណាហៅច្បាប់ កាន់ខ្ជាប់កុំបីបង់ ចំណេរទៅលង់ ខ្លួនបានជាធំ៕
© រក្សាសិទ្ធិដោយ thmeythmey.com