ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កង់​ម៉ាស៊ីន ពី​ជំនាន់​បារាំង​មួយគ្រឿង កំពុង​បង្អួតរាង​នៅមុខ​ហាង​កាហ្វេ​ទំនើប​
30, Dec 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក លន់ សុ​លីន តុបតែង វេត​ធី​ង កាហ្វេ ដោយ​តាំង​កង់​ម៉ាស៊ីន​ពី​ជំនាន់​បារាំង​មួយគ្រឿង La PERLE​។  ក្រុមហ៊ុន La PERLE cycle បានចាប់ផ្ដើម​ផលិត​កង់​នៅ​ប្រទេស​បារាំង កាលពី​ទសវត្សរ៍​១៩២០ ហើយ​ចាប់ពី​ទសវត្សរ៍​១៩៤០ La PERLE បែរ​ទៅ​ផលិត​កង់​ម៉ាស៊ីន​ថែមទៀត​។ កង់​ម៉ាស៊ីន​របស់ វេត​ធី​ង កាហ្វេ ជា​ប្រភេទ​ដំបូង​នេះហើយ (​មុន​ឆ្នាំ​១៩៥០)​។ តាមពិត រោងចក្រ La PERLE នៅ​ឃុំ Saint-Maur ខេត្ត Île-de-France លែងមាន​ដំណើរការ​យូរហើយ ក៏ប៉ុន្តែ​អ្វីដែល​មិនអាច​បំបាត់​ពី​ប្រវត្តិសាស្ត្រ គឺ​ជ័យជម្នះ​របស់លោក KOBLET Hugo លើ​ព្រឹត្តិការណ៍​ប្រណាំង​ជិះ​កង់​ដ៏​ល្បី​ជាងគេ​ទូទាំង​ពិភពលោក Tour de France នៅ​ឆ្នាំ​១៩៥១ ដោយ​ធាក់​កង់​កួស La PERLE ។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លន់ សុ​លីន ខាងក្រោម​នេះ​៖
 
 








© រក្សាសិទ្ធិដោយ thmeythmey.com