ជាតិ
សង្គមជាតិ
លោក សួន បវរ ត្រូវ​តែងតាំង​ជា​អនុ​រដ្ឋលេខា​ក្រសួងការពារជាតិ
30, Dec 2019 , 8:59 pm        
រូបភាព
លោក សួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការ
លោក សួន បវរ អតីតអភិបាលខេត្តបន្ទាយមានជ័យ ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការ
ដោយ:
​តាម​សំណើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ តែងតាំង​លោក សួន បវរ អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។​


 
​លោក សួន បវរ ត្រូវបាន​ដកចេញ​ពី​តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បញ្ជូនទៅ​ឲ្យ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​។ ប៉ុន្តែ រដ្ឋាភិបាល ពុំបាន​បញ្ជាក់​ឡើយ​ថា លោក សួន បវរ មាន​ឋានៈ​អ្វី​នៅ​ក្រសួងមហាផ្ទៃ​។ បច្ចុប្បន្ន លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​៕ 
 
 

Tag:
 ព្រះមហាក្សត្រ​
 ​សួន បវរ​
 ​អភិបាលខេត្ត​បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com