ជាតិ
សិល្បះ
លោក ស៊ីន សេដ្ឋា​កុល ចៅប្រុស​អធិរាជ​ចម្រៀង​ស៊ីន ស៊ី​សាមុត ស្លាប់​ក្នុង​អាយុ​៣៧​ឆ្នាំ​
30, Dec 2019 , 6:28 pm        
រូបភាព
លោក ស៊ីន សេដ្ឋ​កុល ចៅប្រុស​បង្កើត​របស់​អធិរាជ​ចម្រៀង ស៊ីន ស៊ី​សាមុត បានទទួល​មរណភាព​ក្នុង​អាយុ​៣៧​ឆ្នាំ ដោយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត នា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ចន្ទ ទី​៣០​ខែ ធ្នូ​នេះ​។ កញ្ញា ស៊ីន សេដ្ឋ​សុ​ជ្ឈ​តា ដែលជា​ប្អូនស្រី​បង្កើត​របស់​សព បានបញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ​មកកាន់​សារព័ត៌មាន​ ThmeyThmey​។​



​បុណ្យសព រៀបចំ​នៅ​គេហដ្ឋាន​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​។

កាលពីឆ្នាំ​២០១៥ លោក ស៊ីន ច័ន្ទឆាយា ដែលជាឪពុករបស់លោក ស៊ីន សេដ្ឋកុល និងជាកូនច្បង​របស់អធិរាជចម្រៀង ស៊ីន ស៊ីសាមុត ក៏បានទទួលមរណភាព​ក្នុងអាយុ​៥៩​ឆ្នាំ ដោយសារដាច់សរសៃឈាម ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com