ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​បរិភោគ​អ្វីខ្លះ​ដើម្បី​ការពារ​ភ្នែក​?
31, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ការពារ​ភ្នែក​ក្នុងពេល​មាន​ផ្ទៃពោះ​។


 
​តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​អ្នក​ត្រូវតែ​បរិភោគ​អាហារ​ដែលមាន​វិ​តា​មីន​A​ដូចជា ការ៉ុត ឬ​ថ្លើម​សត្វ​ជាដើម​។​
2.​ ​អ្នក​ត្រូវតែ​ពិសារ​អាហារ​ដែលមាន​វិ​តា​មីន​B1 ព្រោះ​វា​មិន​ត្រឹមតែ​ល្អ​ចំពោះ​ភ្នែក​អ្នក ហើយ​ថែមទាំង​ល្អ​ចំពោះ​ការលូតលាស់​ខួរក្បាល​របស់​កូន​ក្នុង​ផ្ទៃ​ទៀតផង​។​
3.​ ​អាហារ​ដែលមាន​វិ​តា​មីន​B2 ក៏​អ្នក​ត្រូវតែ​បរិភោគ​ឱ្យបាន​ច្រើន​ដែរ​ដូចជា​ទឹកដោះគោ សណ្តែកបារាំង ឬ​បន្លែ​បៃតង​ជាដើម ព្រោះ​វា​សុទ្ធតែ​អាច​ការពារ​ភ្នែក​អ្នក​ឱ្យ​ភ្លឺ​។​
4.​ ​ចុងក្រោយ​អ្នក​ត្រូវតែ​បរិភោគ​ផ្លែឈើ​និង​បន្លែ​ដែលមាន​វិ​តា​មីន​C​ឱ្យបាន​ច្រើន ព្រោះ​វា​អាច​ការពារ​ភ្នែក​អ្នក​មិនឱ្យ​កើត​ជំងឺ​ផ្សេងៗ​។ ដូចនេះ អាហារ​ទាំងនេះ អ្នក​គួរតែ​ពិសារ ទើប​អាច​ការពារ​ភ្នែក​របស់​អ្នក​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com