ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! កត្តា​អ្វី​ខ្វះ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​?
01, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺមហារីក​បំពង់​អាហារ គឺជា​ជំងឺ​សាហាវ​បំផុត​មួយ​ដែល​អាច​ឆក់យក​អាយុជីវិត​មនុស្ស​បាន​ទៅ​យ៉ាង​ងាយ​។​ថា​តើ​ទម្លាប់​អ្វីខ្លះ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​នេះ​?


 
​ខាងក្រោម​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ដែល​អាច​បង្ក​ជំងឺមហារីក​បំពង់​អាហារ ៖
 
១. អាយុ​

​វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា​អ្នក​ដែលមាន​វ័យ​លើសពី ៤៥ ឆ្នាំ គឺ​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​បំពង់​អាហារ​។​
 
២. ភេទ​

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​បុរស​ងាយ​នឹង​ទទួលរង​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​ច្រើនជាង​ស្ត្រី​ដល់​ទៅ ៣ ដង​?
 
៣. ជំងឺ​មួយចំនួន​

​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ញឹកញាប់​ក៏​អាចជា​កត្តា​មួយ​នៃ​ជំងឺមហារីក​បំពង់​អាហារ​ផងដែរ​។​
 
៤. តំណពូជ​

​ប្រសិនបើ​សមាជិកគ្រួសារ​មាន​របប​អាហារ​និង​របៀប​រស់នៅ​ដូចគ្នា នោះ​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​អាច​កើតមាន​ចំពោះ​សមាជិក​ផ្សេងទៀត​បន្តបន្ទាប់​។​
 
៥. ការជក់បារី​

​ទម្លាប់​នៃ​ការជក់បារី​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​បារី​មាន​ផ្ទុក​សារធាតុ​គីមី​គ្រោះថ្នាក់​បំផុត រួមទាំង​សារធាតុ tobacco​។​
 
៦. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​

​មិន​ត្រឹមតែ​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ក៏បង្ក​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ​ទៀតផង​ដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​ច្រើនពេក​។​
 
៧. ទទួលទាន​ភេសជ្ជៈ​ក្ដៅ​ខ្លាំងពេក​

​ទម្លាប់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​ក្ដៅ​ខ្លាំង​ជាប្រចាំ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​កម្ដៅ​ខ្លាំង ឬ​សីតុណ្ហភាព​ខ្ពស់​អាច​បង្ក​ការ​រលាក​ស្រទាប់​នៃ​បំពង់​អាហារ​។​
 
៨. ទម្លាប់​ទទួលទាន​មិនល្អ​
 
​ការទទួល​ទាន​អាហារ​គ្មាន​សុខភាព​ល្អ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​និង​សារធាតុ​គីមី​ផ្សេងៗ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​បន្ថែមបន្លែ​ផ្លែឈើ​ឱ្យ​កាន់តែច្រើន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com