អត្ថបទពាណិជ្ជកម្ម
ក្រោយ​ឈ្នះ​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ អ្នកស្រី វន មី ទិញ​ដី​មួយកន្លែង​ចែក​កូន​
31, Dec 2019 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​ឪពុកម្តាយ​គ្រប់រូប​រមែង​ចង់​សន្សំទ្រព្យ​ទុកជា​កេរ​ឱ្យ​កូន ចុះបើ​ឪពុកម្តាយ​ជា​អ្នក​មិនសូវមាន​លទ្ធភាព គាត់​ម៉េច​នឹង​អាច​គិតដល់​ថា​មាន​កេរ​ចែក​ដល់​កូនៗ​របស់គាត់​។ នេះ​ជា​រឿង​ពិត​របស់​លោកស្រី វន មី ដែល​មិន​ធ្លាប់​រំពឹងថា​ថ្ងៃ​ណាមួយ​គាត់​អាច​នឹងមាន​ទ្រព្យសម្បត្តិ​ចែក​ឱ្យ​កូន​ទាល់តែសោះ ប៉ុន្តែ​ពេលនេះ​គាត់​បាន​ទិញ​ដី​មួយ​ប្លង់​សម្រាប់​ជា​កេរ​ដល់​កូនៗ​របស់គាត់​ក្រោយ​ឈ្នះ​ទឹកប្រាក់​៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ​។​
 
​លោកស្រី​បញ្ជាក់ថា​៖​​ « ប្រាក់​៤០​លាន​រៀល មួយជីវិត​ហើយ​ខ្ញុំ​មិន​ធ្លាប់​កាន់​ទេ ឥឡូវនេះ​មាន​លុយ​ច្រើន​ក្នុង​ដៃ ខ្ញុំ​នឹង​យកទៅ​ទិញ​ដីស្រែ​មួយ​ប្លង់​ទុកជា​កេរ​ឱ្យ​កូន​៤​នាក់​របស់ខ្ញុំ​ព្រោះ​គ្មាន​អី​ចែក​ឱ្យ​កូន​ទេ និង សល់​ខ្លះ​ទុក​បើក​របរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​ផងដែរ​»​។​
 
​គួរ​បញ្ជាក់ថា កសិករ​នៅ​ភូមិ​ជំរៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​រូបនេះ​បាន​ត្រូវ​រង្វាន់​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ​កាលពី​រសៀល​ថ្ងៃទី ២១ ធ្នូ​កន្លងទៅ​ថ្មីៗ​នេះ​។ ក្រោយ​ឈ្នះ​រង្វាន់​គាត់​ក៏បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ៣​កេស​ថែមទៀត​ចែក​អ្នកភូមិ ដែល​មកជួយ​អបអរសាទរ​គាត់​នៅថ្ងៃនោះ​។ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com