ជាតិ
ត្រីនឹងចាប់ផ្តើមត្រូវ ពីថ្ងៃទី១-៦ ខែមករា សូមពលរដ្ឋទៅធ្វើប្រហុក ផ្អក និងត្រីឆ្អើរ! សកម្មភាពកាត់ក្បាលត្រីធ្វើប្រហុក របស់ប្រជាពលរដ្ឋ នៅគន្លងដាយត្រីទី ១៣ ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។ រូបភាព៖ ឈុត ឈាណា
×
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៣០ ខែឆ្នូ ឆ្នាំ ២០១៩ នេះ បានចេញសេចក្តីជួបដំណឹងបន្ថែម ស្តីអំពីរដូវធ្វើប្រហុក ផ្អក ត្រីឆ្អើរ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០២០ខាងមុខនេះ បើសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងនូវឥទ្ធិពលព្យុះណាមួយទេ នោះនៅតាមគន្លងដាយត្រីតាមបណ្តោយដងទន្លេសាប ចាប់ពីខាងជើងស្ពានជ្រោយចង្វារ រហូតដល់ខាងជើងស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងស្រុកពញាឮ ខេត្តកណ្តាល នឹងអាចចាប់បានត្រីច្រើន។ ដូច្នេះ សូមអញ្ជើញប្រជាពលរដ្ឋពីទីជិតឆ្ងាយ ធ្វើដំណើរទៅធ្វើប្រហុក ផ្អក និងត្រីឆ្អើរ។ សូមអានសេចក្តីជួបដំណឹងបន្ថែមរបស់រដ្ឋបាលជលផល ខាងក្រោមនេះ ៖
© រក្សាសិទ្ធិដោយ thmeythmey.com