ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់បានកូនប្រុស ឬកូនស្រី? បើចង់អ្នកគួរធ្វើបែបណា?
× ជាចម្លើយ យ៉ាងខ្លី គឺមិនមាននោះទេ មិនមានគូស្នេហ៍ច្រើនប៉ុន្មាននោះទេ ដែលអាចទទួលបានកូនប្រុស ឬស្រីតាមបំណងចង់បាននោះ។ មានការផ្ដល់យោបល់ខ្លះបានលើកឡើងថា អ្វីគ្រប់យ៉ាងដែលចាប់ពីរបបអាហារដែលស្ត្រីញ៉ាំ រហូតដល់ស្ទីលក្នុងការរួមភេទ អាចជះឥទ្ធិពលដល់ភេទរបស់ទារក តែទ្រឹស្តីទាំងនេះនៅតែមិនមានភស្តុតាងច្បាស់លាស់អ៊ីចឹង។
ដូចគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការកំណត់ពេលវេលានៃការរួមភេទទាក់ទងទៅនឹងការបញ្ចេញអូវុល ដូចជារួមភេទមួយថ្ងៃមុនបញ្ចេញពងអូវុលអាចទទួលបានកូនប្រុស ឬខិតកាន់តែទៅជិតពេលបញ្ចេញអូវុលអាចទទួលបានកូនស្រី តែវាហាក់ដូចជាមិនបានផលនោះទេ។
ជាការកម្រ គូស្វាមីភរិយាបានប្រឈមមុខនឹងបញ្ហាមួយ ដែលដឹងថាពួកគេអាចមានលក្ខណៈហ្សែនដែលអាចឲ្យមានកូនតែភេទណាមួយ ដែលជាធម្មតា គឺភេទប្រុស។
នៅក្រោមកាលៈទេសៈពិសេសនេះគូស្វាមីភរិយាអាចប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីឲ្យមានឥទ្ធិពលលើឱកាសនៃការមានកូនស្រី ឧទាហរណ៍ ៖
• ការធ្វើរោគវិនិច្ឆ័យហ្សែនមុនពេលការបង្កកំណើត៖ ជាមួយនឹងបច្ចេកទេសនេះដែលគេប្រើការរួមបញ្ចូលគ្នានៃការបង្កកំណើតនៅក្នុងមន្ទីរពិសោធន៏ ឲ្យដឹងថាជាកូនប្រុស ឬស្រីជាមុនសិន ទើបបញ្ចូលឲ្យបង្កកំណើតក្នុងស្បូនរបស់ម្តាយ។
• តម្រៀបមេជីវិតឈ្មោល៖ បច្ចេកទេសតម្រៀបមេជីវិតឈ្មោល ហើយជម្រុះមេជីវិតឈ្មោលដែលមានលក្ខណៈសេនេទិច ដែលអាចដកភេទដែលមិនចង់បានចេញ។
បើទោះជាលទ្ធភាពនៃការបច្ចេកទេសទាំងនេះក៏ដោយតែពួកគេកម្រនឹងប្រើវាណាស់ប្រសិនបើការចង់បានកូនប្រុស ឬស្រីគឺគ្រាន់តែជាហេតុផលតែមួយគត់នោះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com