ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកម៉ាក់ត្រូវយល់ដឹង ប្រយ័ត្នកូនកើតស្ត្រេសដោយមិនដឹងខ្លួន
× ស្ត្រេស គឺជាផ្នែកមួយនៃជីវិតដែលមិនអាចចៀសវាបាន ទោះបីជាកុមារក៏ដោយ។ ដូចនេះ ការសិក្សាពីរបៀបដើម្បីដោះស្រាយជាមួយនឹងស្ត្រេសអំឡុងពេលកុមារភាព អាចនាំឲ្យកូនមានសុខភាពល្អប្រសើរបានយូរអង្វែង។
ក្រុមគ្រូពេទ្យជំនាញបានណែនាំអំពីវិធីសាស្ត្រចិញ្ចឹមកូន ដើម្បីការពារកូនពីរោគស្ត្រេសដូចខាងក្រោមនេះ ៖
– បង្រៀនកុមារពីដំណោះស្រាយ និងជំនាញដើម្បីដោះស្រាយនូវបញ្ហា
– ផ្តល់កុមារនូវឳកាស ដើម្បីសិក្សាពីកំហុស ប៉ុន្តែសូមប្រាកដថា អ្នកបានកំណត់នូវការរំពឹងទុកយ៉ាងត្រឹមត្រូវ។
– ជំរុញឲ្យកូនមានសុខភាពល្អ ជំរុញនូវទំនាក់ទំនងល្អជាមួយនឹងសមាជិកគ្រួសារ មិត្តភិកក្ត និងមិត្តរួមថ្នាក់
– អប់រំកូនរបស់អ្នកក្នុងផ្លូវវិជ្ជមាន ហើយសូមប្រាកដថា កូនរបស់អ្នកមានអារម្មណ៍ថាមានសុវត្ថិភាព
– បង្រៀនកូនរបស់អ្នកពីរបៀបដើម្បីបង្ហាញពីអារម្មណ៍ក្នុងមធ្យោបាយមួយល្អ
– ផ្តល់នូវចំណីអាហារត្រឹមត្រូវ និងលំហាត់ប្រាណគ្រប់គ្រាន់ ហើយសូមកុំភ្លេចនូវពេលវេលាសម្រាប់ការសប្បាយ បន្ធូរអារម្មណ៍ និងបង្កើតនូវអ្វីថ្មី៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com