ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំរំលង! គន្លឹះងាយៗជួយឱ្យសក់ដុះក្រាស់ឆាប់រហ័ស
× ក្រៅពីស្ត្រេស ការប្រើប្រាស់ឧបករណ៍ ក៏ដូចជាផលិតផលលេងម៉ូដសក់មួយចំនួន ព្រមទាំងទម្លាប់នៃការទទួលទានអាហារក៏ជះឥទ្ធិពលមិនល្អលើសុខភាពសក់ដែលនាំឱ្យស្ដើងជាងមុនផងដែរ។
ទោះជាយ៉ាងណាកុំបារម្ភបញ្ហាសក់ស្ដើងមិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយឱ្យសក់ដុះក្រាស់ឆាប់រហ័ស ៖
១. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែគោះបំបែកស៊ុតចំនួន ១ ឬ ២ គ្រាប់ រួចកូរវាជាមុនសិន សឹមលាបម៉ាស្សាលើសក់និងស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាសាច់ ឬជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាលស្អាត។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
៣. ផ្លែបឺរ
កិនសាច់ផ្លែបឺរឱ្យម៉ដ្ត រួចសឹមលាបម៉ាស្សាលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១ ម៉ោង សឹមលាងសម្អាតចេញ។
៤. ទឹកក្រូចស្រស់
ចូរច្របាច់ក្រូចស្រស់ៗដើម្បីយកទឹក រួចលាបលើស្បែកក្បាលនិងសក់របស់អ្នក។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញ។
៥. ប្រេងអូលីវ
មួយម៉ោងមុនពេលងូតទឹក ចូរលាបម៉ាស្សាប្រេងអូលីវលើស្បែកក្បាលរបស់អ្នក។ ទុកចោលមួយស្របក់សិន សឹមកក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com