ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​កសិផល​ជិត ៧​លាន​តោន ក្នុង​ឆ្នាំ​២០១៩
01, Jan 2020 , 11:28 am        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​មួយឆ្នាំ​ពេញ​នៃ​ឆ្នាំ​២០១៩  កម្ពុជា បាន​នាំចេញ​កសិផល​សំខាន់ៗ ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន​៦,៩៣៩,៩៦៨​តោន​។ ក្នុងនោះ ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​ទៅ​ប្រទេស​វៀតណាម មាន​២,១៥៥,១០២​តោន​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការនាំចេញ​កសិផល​ប្រចាំឆ្នាំ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

 
​ដំណាំ​កសិផល ដែល​កម្ពុជា​នាំចេញ​ផ្លូវការ មាន  អង្ករ​ជាង​៦០​ម៉ឺន​តោន​, ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ និង​ម្សៅដំឡូង ជិត​៣,២​លាន​តោន​, គ្រាប់ស្វាយចន្ទី ជាង​២០​ម៉ឺន​តោន​, គ្រាប់ពោត ជិត​១២​ម៉ឺន​តោន​, ចេក ជាង​១៥,៧​ម៉ឺន​តោន​, ស្វាយ ជិត​៦​ម៉ឺន​តោន​, ស​ណ្តែ​ង​សៀង ជាង​៥​ម៉ឺន​តោន  ម្រេច ជិត​៣៧០០​តោន​, បន្លែ​ជាង​១៧០​តោន និង​ដំណាំ​ផ្សេងៗ​ជាង​២៧​ម៉ឺន​តោន​។ 
 
​តាម​របាយការណ៍​ដដែល ផលិតផល​កសិផលរ​បស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចំនួន​៣០ នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​វៀតណាម និង​ថៃ ជាទី​ផ្សារ​ធំជាងគេ​។ ក្រៅពី​មាន បារាំង​, អង់គ្លេស​, កាណាដា​,​ហូ​ឡង់​, ឆេ​ក​, អ៊ីតាលី​, ឥណ្ឌា​, ប៉ា​គី​ស្ថាន​, រូ​ស្សី​, កូរ៉េ​, ជប៉ុន​,  ប៉េ​រ៉ូ​, អា​រ៉ា​ប៊ី​សា​អូឌីត​, មី​យ៉ាន់​ម៉ា​, អូ​ស្រា្ត​លី​, តៃវ៉ាន់​, សិង្ហ​បុរី​, ម៉ាឡេស៊ី​, អាល្លឺម៉ង​, ស្វី​ស​, កា​ហ្សា​ក់​ស្ថាន​,​ហុងកុង​,​អាមេរិក​, ប៊ុលហ្គារី និង​នូ​វែ​ល​សេ​ឡង់​៕ 

Tag:
 ស្រូវ​
  អង្ករ​
  ចេក​
  បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com