រាត្រី​ឆ្លង​ឆ្នាំ​សកល​នៅ​សៀមរាប ទទួលបាន​ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់
ជាតិ
សង្គមជាតិ
រាត្រី​ឆ្លង​ឆ្នាំ​សកល​នៅ​សៀមរាប ទទួលបាន​ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់
01, Jan 2020 , 10:59 pm        
រូបភាព
ទិដ្ឋភាព ពលរដ្ឋដែល​ដើរ​កម្សាន្តលេងនៅ​ថ្ងៃCount Down នៅ​តំបន់កម្សាន្ត​ផាប់ស្ទីត រូបភាពដោយលោក ឃុត សៅ
ទិដ្ឋភាព ពលរដ្ឋដែល​ដើរ​កម្សាន្តលេងនៅ​ថ្ងៃCount Down នៅ​តំបន់កម្សាន្ត​ផាប់ស្ទីត រូបភាពដោយលោក ឃុត សៅ
​ភ្នំពេញ​៖ ត្រឹម​មួយ​រាត្រី​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឈានចូល​ឆ្នាំ​២០២០ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់​។ បើតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប វត្តមាន​ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់​នេះ គឺ​កើនឡើង​ជាង​៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំទៅ ដែលមាន​២៥​ម៉ឺន​នាក់​។


 
​របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍ ដែល​ចេញផ្សាយ​ដោយ​លោក  ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បង្ហាញថា ក្នុងចំណោម​ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់​នេះ មាន​ភ្ញៀវទេសចរ​ជាតិ​២៧​ម៉ឺន​នាក់ កើនឡើង​៨​ភាគរយ តែ​ភ្ញៀវ​អន្តរជាតិ​មាន​ជាង​២៦​ម៉ឺន​នាក់ ដោយ​ថយចុះ​ជាង​២២​ភាគរយ​៕ 

Tag:
 ឆ្លង​ឆ្នាំ​
 ​ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com