ជាតិ
សង្គមជាតិ
អ្នកបើករថយន្តបុកតារាកំប្លែង នាយស្មាញ ឲ្យស្លាប់ ត្រូវឃុំខ្លួន
01, Jan 2020 , 7:51 pm        
រូបភាព
ភ្នំពេញ៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូលរាជធានីភ្នំពេញ បានចេញដីកា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បង្គាប់ឲ្យឃុំខ្លួនបុរសឈ្មោះ ទិត ទី ដែលជាប់សង្ស័យថា ជាអ្នកបើករថយន្តបុកតារាកំប្លែង លោក សួន សុខហ៊ីម ហៅ ស្មាញ  ឲ្យស្លាប់។ ចៅក្រមស៊ើបសួរ ចោទជនសង្ស័យរូបនេះ ពីបទបើកបរធ្វេសប្រហែស ខ្ជីខ្ចា មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យអ្នកដទៃមានរបួសនិងស្លាប់។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។



កាលពីល្ងាច ថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ម្នាក់។ អ្នកបាត់បង់ជីវិតនោះ គឺនាយស្មាញ វ័យ៦៨ឆ្នាំ ជាអ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយម្នាក់ទៀត (មិនស្គាល់ឈ្មោះ ) បានរងរបួសធ្ងន់៕

អត្ថបទទាក់ទង

Tag:
 នាយស្មាញ
© រក្សាសិទ្ធិដោយ thmeythmey.com