អន្តរជាតិ
ប្រមុខ​កងទ័ព​តៃវ៉ាន់​បាត់​ខ្លួន ខណៈ​ឧទ្ធម្ភាគចក្រ​ដឹក​លោក​ជួប​បញ្ហា​ពេល​ចុះចត​បន្ទាន់​
02, Jan 2020 , 11:07 am        
រូបភាព
ប្រធានសេនាធិការកងទ័ពតៃវ៉ាន់ ឧត្តមសេនីយ៍ Shen Yi-ming ។ រូបភាព Seattle Times
ប្រធានសេនាធិការកងទ័ពតៃវ៉ាន់ ឧត្តមសេនីយ៍ Shen Yi-ming ។ រូបភាព Seattle Times
​ប្រមុខ​កងទ័ព​តៃវ៉ាន់ កំពុង​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ដែល​ដឹក​លោក និង​មន្ត្រី​យោធា​ជាច្រើនរូប បាន​ជួប​បញ្ហា​ពេល​ចុះចត​នៅ​ភាគ​ខាងជើង​ដែន​កោះ​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់​នៅ​ថ្ងៃទី​២ ខែមករានេះ​។ ប្រតិបត្តិការ​ជួយសង្គ្រោះ កំពុងតែ​ធ្វើឡើង​ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន​។

 
​ឧទ្ធម្ភាគចក្រ UH-60M ដែល​ដឹក​ឧ​ត្ត​ម​សេនីយ៍ Shen Yi-ming ប្រធាន​សេនាធិការ​កងទ័ព​តៃវ៉ាន់ និង​មនុស្ស​១៣​នាក់​ទៀត បាន​ចុះចត​នៅ​តំបន់ភ្នំ​មួយ​ក្បែរ​ទីក្រុង​តៃប៉ិ ប៉ុន្តែ​មិនមាន​មូលហេតុ​ជាក់លាក់​នាំ​ឲ្យ​មានការ​ចុះចត​ឡើយ​។ ក្រសួងការពារជាតិ​តៃវ៉ាន់ បញ្ជាក់​បែបនេះ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​២ ខែមករា។   
 
​មនុស្ស​១០​នាក់ ត្រូវបាន​រកឃើញ​នៅមាន​ជីវិត​។ ឧ​ត្ត​ម​សេនីយ៍​ទ័ពអាកាស Shen និង​មនុស្ស​ពីរ​នាក់ បន្ត​បាត់​ខ្លួន​នៅឡើយ​។ ប្រតិបត្តិ​ការរុករក​កំពុង​ធ្វើឡើង​ដើម្បី​រក​មន្ត្រីជាន់ខ្ពស់​យោធា​របស់​ប្រទេស​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ឧទ្ធម្ភាគចក្រ​នេះ ទើប​ចាប់​ហោះ​ឡើង​ក្នុងទិសដៅ​ទៅកាន់​បន្ទាយ​យោធា​មួយកន្លែង​នៅ​តំបន់ Yilan ។ លោក Shen មាន​ភារកិច្ច​ដើម្បី​សាកសួរ​សុខទុក្ខ​កងទ័ព​មុន​ឱកាស​ចូលឆ្នាំ​ប្រពៃណី​៕

Tag:
 ​តៃវ៉ាន់​
  Shen Yi-ming
© រក្សាសិទ្ធិដោយ thmeythmey.com