ប្រមុខ​កងទ័ព​តៃវ៉ាន់ និង​មនុស្ស​៧​នាក់ទៀត​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​
អន្តរជាតិ
ប្រមុខ​កងទ័ព​តៃវ៉ាន់ និង​មនុស្ស​៧​នាក់ទៀត​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​
02, Jan 2020 , 3:10 pm        
រូបភាព
ឧត្តមសេនីយ៍ Shen Yi-min ប្រធានសេនាធិការកងទ័ពតៃវ៉ាន់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅថ្ងៃទី២ ខែមករា។
ឧត្តមសេនីយ៍ Shen Yi-min ប្រធានសេនាធិការកងទ័ពតៃវ៉ាន់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅថ្ងៃទី២ ខែមករា។
​នាយសេនាធិការ​កងទ័ព​តៃវ៉ាន់ ឧ​ត្ត​ម​សេនីយ៍ Shen Yi-ming បាន​បាត់​បង់ជីវិត​ហើយ​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ថ្ងៃទី​២ ខែមករា​។ នេះ​បើតាម​បញ្ជាក់​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់​។


 
​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​តៃវ៉ាន់ នៅ​ថ្ងៃទី​២ ខែមករា​ដើមឆ្នាំ​២០២០ បានសម្លាប់​មនុស្ស​៨​នាក់​រួមទាំង​នាយសេនាធិការ​កងទ័ព ឧ​ត្ត​ម​សេនីយ៍​ទ័ពអាកាស Shen Yi-ming ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​ប្រភពពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​តៃវ៉ាន់​។ 
 
​ក្នុង​ហេតុការណ៍​នេះ លោក Shen ត្រូវបាន​ប្រកាសថា បាន​បាត់​ខ្លួន​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ UH-60M ដែលមាន​មនុស្ស​ជិះ​១៣​នាក់ ធ្លាក់​នៅ​តំបន់ភ្នំ​ក្បែរ​រដ្ឋធានី​តៃប៉ិ​។ ក្រៅពី​លោក Shen មនុស្ស​៧នាក់​ទៀត ក៏ត្រូវ​បញ្ជាក់ថា បាន​ស្លាប់​ផងដែរ​ ហើយ៥នាក់នៅមានជីវិត។ 
 
​ឧទ្ធម្ភាគចក្រ​ម៉ាក Black Hawk បាន​ចាក​ចេញពី​បន្ទាយ​ទ័ពអាកាស Songshan ក្នុង​ដំណើរ​ទៅកាន់​តំបន់ Yilan ដែល​លោក Shen ត្រូវ​ចុះសួរសុខទុក្ខ​ទាហាន​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​៕​

© រក្សាសិទ្ធិដោយ thmeythmey.com