អត្ថបទពាណិជ្ជកម្ម
ហេតុផល​ចម្បង​៦​យ៉ាង ដែល​លោកអ្នក​គួរ​ជ្រើស​យក​ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ​
02, Jan 2020 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹកឃ្មុំ នៅតែ​ជា​ផលិតផល​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​កម្ពុជា ប្រើប្រាស់​ធ្វើជា​គ្រឿងផ្សំ​ម្ហូប និង​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ ថែរក្សា​សុខភាព និង​អាច​ធ្វើជា​គ្រឿងសម្អាង​ថែរក្សា​សម្រស់ ដ៏​មាន​ប្រយោជន៍​ថែមទៀត​ផង​។ ការជ្រើសរើស​ទឹកឃ្មុំ​ពិត (​ទឹកឃ្មុំ​សុទ្ធ​) ហាក់​មិនមាន​ភាពងាយស្រួល ព្រោះ​អ្នកទិញ​ពិបាក​ទុកចិត្ត​ចំពោះ​អ្នក​ផលិត​ឬ​អ្នកលក់​។ ទឹកឃ្មុំ​ក្នុងស្រុក ត្រូវបាន​ផ្ដល់​តម្លៃ​ខ្ពស់បំផុត បើ​ធៀប​នឹង​ផលិតផល​នាំចូល ហើយ​រឹតតែ​ល្អ​ទៅទៀត ទឹកឃ្មុំ​អាច ជួយ​ទៅដល់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​បាន​មួយផ្នែកធំ ក្នុង​ការរកចំណូល​ប​ន្ថែ​ម​សម្រាប់​គ្រួសារ​។
 
​ជាក់ស្ដែង ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ ឬ Honey Save Wildlife គឺជា​ទឹកឃ្មុំ​ធម្មជាតិ ដែល​ផលិត​ចេញពី​សហគមន៍​ចិញ្ចឹម​ឃ្មុំ នៅក្នុង​តំបន់​មូល​ដ្ជា​ន​ដែន​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ក្រោម​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ចិញ្ចឹម​ឃ្មុំ របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ (Save Cambodia’s Wildlife)​។ ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ បច្ចុប្បន្ន កំពុងស្ថិត​ក្នុង​ជម្រើស​ដំបូង​របស់​អ្នកប្រើប្រាស់ ពោលគឺ​កំពុងមាន​សន្ទុះ​ទីផ្សារ​ខ្លាំង​។ 
 
​ខាងក្រោម​នេះ​ជា​ហេតុផល​ចំនួន ៦ ដែល​លោកអ្នក​គួរ​ជ្រើស​យក ឬ​ជាវ​ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ Honey Save Wildlife៖
 
 
 
១) ផលិតផល​ធម្មជាតិ​ពិត សុទ្ធ​១០០​ភាគរយ 
 
​ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ ជា​ទឹកឃ្មុំ​សុទ្ធ​មានគុណ​ភាព​ខ្ពស់​។ ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ ដែលមាន​ការ​ច​ញ្ចឹ​ម និង​អនុវត្ត​ស្របតាម​ស្តង់ដារ បទដ្ឋាន​អនាម័យ​ត្រឹមត្រូវ ព្រោះ​ប្រជាកសិករ​ដែល​ចិញ្ចឹម​ឃ្មុំ ត្រូវគោរព​អនុវត្តតាម​បច្ចេកទេស​ដែល​ដាក់ចេញ ដោយ​អង្គការ​សង្គ្រោះ​សត្វព្រៃ បាន​បណ្ដុះបណ្ដាល និង​កំណត់​។ 
 
២) តម្លៃ​សមរម្យ​
 
​ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ មានតម្លៃ​សមរម្យ​អាច​ទទួលយកបាន បើ​ធៀប​នឹង​ផលិតផល​ដទៃ​ដែល​កំពុង​ចរាចរ​លក់ លើ​ទីផ្សារ​បច្ចុប្បន្ន និង​មាន​បែងចែក​តាម​បរិមាណ​ដូចជា​៖
• 100 ml – 2.50 USD 
• 200 ml  –  5 USD 
• 500 ml – 12.50 USD 
 
៣) ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាកសិករ​ក្នុង​សហគមន៍​

​យោងតាម​របាយការណ៍ និង​ការសិក្សា ពី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ប្រជាជន​នៅ​សហគមន៍​ចិញ្ចឹម​ឃ្មុំ ជា​អ្នក​ប្រកប​របរ​កសិកម្ម​ផ្សេងៗ ហើយ​ការបង្កើត​សហគមន៍​ចិញ្ចឹម​ឃ្មុំ បាន​ជួយ​បង្កើន​ជម្រើស​មុខរបរ​បន្ថែម ជូន​ពួកគាត់​។ ប្រជា​សហគមន៍ មាន​តួនាទី​ផលិត​ទឹកឃ្មុំ ដែលមាន​គុណភាព ឯ​អង្គការ​សង្គ្រោះ​សត្វព្រៃ ដើរតួនាទី​ធានា​ជំរុញ និង​បង្កើត​ទីផ្សារ ដល់​សហគមន៍ ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។ លើសពីនេះ​ទៀត​នោះ ប្រជាកសិករ​ក៏​ទទួលបាន​នូវ​ចំណេះដឹង ពី​របៀប​ចិញ្ចឹម​ឃ្មុំ និង​ចំណេះដឹង​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ស្តង់ដារ​អនាម័យ​ផងដែរ​។ ដូចនេះ ការទិញ​ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ គឺ​ចូលរួម​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ប្រជាកសិករ​ជាច្រើន​គ្រួសារ ។​
 
៤) ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​

​ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ ជា​ទឹកឃ្មុំ​ធម្មជាតិ សុទ្ធ​១០០​ភាគរយ ផលិត​ក្នុងស្រុក​ខ្មែរ​ពិតប្រាកដ​។ ការទិញ​ទឹកឃ្មុំ​នេះ ប្រៀបដូចជា​ការចូលរួម​ចំណែក គាំទ្រ​ផលិតផល​ក្នុងស្រុក​ដែរ ដែល​នេះ ជាការ​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ធានាបាន​សុវត្ថិភាព​ក្នុងការ​រស់នៅ ហើយ​អាចធ្វើ​ឲ្យ​កូនចៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ មានលទ្ធភាព​ខ្ពស់​ក្នុង​ការទទួល​បានការ​អប់រំ និង​មិន​បោះបង់ចោល​ការសិក្សា​ធ្វើ​ចំណាកស្រុក​។​
 
៥) រួមចំណែក​សំខាន់​ក្នុងការ​ការពារ​បរិស្ថាន​
 
​យើង​បានដឹងហើយថា ការចិញ្ចឹម​ឃ្មុំ​បាន​ជួយ​បង្កើន​ជម្រើស​មុខរបរ​បន្ថែម ជូន​ប្រជាកសិករ    ផ្តល់​ឲ្យ​ពួកគាត់ នូវ​ចំណេះដឹង​ពី​របៀប​នៃ​ការចិញ្ចឹម​ឃ្មុំ ហើយ​ក៏បាន​ចូលរួម ក្នុងការ​ការពារ  បរិស្ថាន​ផងដែរ គឺ​រួមចំណែក​កាត់បន្ថយ​ការ​បរបាញ់​សត្វ និង​ការកាប់បំផ្លាញ​ព្រៃឈើ ដោយសារតែ​ប្រជាកសិករ មាន​ប្រភព​ចំ​ណូន​បន្ថែម ក្រៅពី​មុខរបរ​បច្ចុប្បន្ន​។ ប្រជាកសិករ ក្នុង​សហគមន៍​ចិញ្ចឹម​ឃ្មុំ បានលើកឡើង​ប្រាប់​សារព័ត៌មាន​ថា បន្ទាប់ពី​សហគមន៍រ​បស់​ពួកគាត់​ទទួល​ការបណ្ដុះបណ្ដាល​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ ពី​អង្គការ​សង្គ្រោះ​សត្វព្រៃ ពួកគាត់​មានលទ្ធភាព​បង្កើន​មុខរបរ​បន្ថែម ពី​ការធ្វើ​ស្រែចំការ សកម្មភាព​បរបាញ់​សត្វព្រៃ និង​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់ ក៏បាន​កាត់បន្ថយ​។ លើសពីនេះ គឺ​ពួកគាត់​អាច​ទទួលបាន​ជីវភាព​ប្រសើរ​ជាង​មុន​ច្រើន ពី​របរ​មួយ​នេះ​ផងដែរ​។​
 
៦) កំពុងមាន​សន្ទុះ​ទីផ្សារ​
 
​លោក ស៊ន ឌី​ប៉ង់ នាយក​ប្រតិបត្តិ​ទីផ្សារ របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ បាន​មានប្រសាសន៍ថា ទឹកឃ្មុំ​សង្គ្រោះ​សត្វព្រៃ Honey Save Wildlife កំពុងកាន់​ចំណែក​ទីផ្សារ​បាន​យ៉ាងច្រើន ក្នុងប្រទេស​កម្ពុជា ដែល​គិត​មកទល់ពេលនេះ មាន​តំណាង​ចែកចាយ​ប្រមាណ​ជាង ៥០០ ទីតាំង​ហើយ​នៅ​ទូទាំងប្រទេស​។ លើសពីនេះ អង្គការ​សង្គ្រោះ​សត្វព្រៃ ក៏មាន​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ ដោយ​ចង់​ស្វែងរក​តំណាង​ចែកចាយ​បន្ថែមទៀត ឲ្យ​បាន​ច្រើន ទាំង​តាម​ម៉ា​ត (Mart) ផ្សារ​ទំនើប (Super Market) ហាង​បន្លែ​ធម្មជាតិ (Organic Shop) ភោជនីយដ្ឋាន​(Restaurants) សណ្ឋាគារ (Hotel) និង​ប្រព​ន្ធ័​ចែក​ចែកចាយ​ផ្សេងៗ​ទៀតផង​ដែរ​។ 


 
​គួរ​បញ្ជាក់ដែរថា គម្រោង​ចិញ្ចឹម​ឃ្មុំ​របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ (Save Cambodia’s Wildlife) បានចាប់ផ្តើម​សាកល្បង ក្នុង​ខែមករា ឆ្នាំ​២០១៨ ក្នុង​ខេត្តក្រចេះ ដោយសារ​មើលឃើញ​ពី​សក្តានុពល​ព្រៃឈើ ក្នុង​ខេត្ត​មួយ​នេះ ចំពោះ​របរ​ចិញ្ចឹមសត្វ​ឃ្មុំ​។ ដំបូង​គម្រោង​មួយ​នេះ ធ្វើឡើង​ជាមួយ ៤ ក្រុម ក្នុង​មួយក្រុម​មាន ១៥​គ្រួសារ (​សរុប​ស្មើ ៦០​គ្រួសារ​) តែ​មកទល់ពេលនេះ ប្រជាកសិករ​ក្នុង​សហគមន៍​ចិញ្ចឹម​ឃ្មុំ របស់​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា បាន​កើន​ឡើងដល់ ១៩០ គ្រួសារ​ហើយ ក្រោម​ជំនួយ​ឧបត្ថម្ភ ពី Johanniter International Assistance​។ ជា​ទិសដៅ អង្គការ នឹង​ពង្រីក​សកម្មភាព និង​សហគមន៍​ចិញ្ចឹម​ឃ្មុំ​នេះ ទៅកាន់​ខេត្ត​ផ្សេងៗ​ទៀត ដែលមាន​អំណោយផល ដល់​ការចិញ្ចឹម​ឃ្មុំ ក៏​អាច​បង្កើន​កិច្ច​គាំពារ​ព្រៃឈើ និង​សត្វព្រៃ​ដូចគ្នា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អាចទាក់ទង​ទៅកាន់​៖
​លេខ​ទូរស័ព្ទ​៖ 081 944 777 / 031 3333 031 ។​
Address : #6Eo, St. 570, Sangkat Boeung Kak 2, Tuol Kork, Phnom Penh ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Biz-Khmer
© រក្សាសិទ្ធិដោយ thmeythmey.com