ជាតិ
អភិបាលរង​រាជធានី​ស្នើ​ឲ្យ​បុគ្គលិក​តវ៉ា​នៅ​ស៊ិន​ទ្រី​ចាំ​ដំណោះស្រាយ​យ៉ាងយូរ​ថ្ងៃទី​១៥​ខែមករា
02, Jan 2020 , 5:37 pm        
រូបភាព
បុគ្គលិក​ផ្នែក​បម្រើសេវា​អតិថិ​ជិន​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី ជិត​៩០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ដំណោះស្រាយ ក្រោយ​ករណី​បញ្ឈប់​ពួកគាត់​ពី​ការងារ​។ ក្រោយ​ការតវ៉ា​ជាង​២​ម៉ោង​នា​រសៀល​ថ្ងៃទី​២ ខែមករា នេះ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ហៅ​តំណាង​ទៅ​ពិភាក្សា​។ ជាង​កន្លះ​ម៉ោង​ក្រោយ គូភាគី​ទាំងអស់​យល់ព្រម​រង់ចាំ​មើល​ដំណោះស្រាយ​ពី​ខាង​ក្រុមហ៊ុន​យ៉ាងយូរ​ថ្ងៃទី​១៥ ខែមករា​។​

 
​លោក ហួត ហៃ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា លោក​ស្នើ​ឲ្យ​បុគ្គលិក​ស៊ិន​ទ្រី​ដែល​តវ៉ា ផ្អាក​សកម្មភាព​កូតកម្ម ដើម្បី​រង់ចាំ​មើល​ដំណោះស្រាយ ព្រោះ​បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដែលមាន​សិទ្ធិ​សម្រេចចិត្ត​សុទ្ធ​តែមាន​បេសកកម្ម​នៅក្រៅ​ប្រទេស ហើយ​លោក​នឹង​លើកយក​បញ្ហា​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​រាជធានី​។​
 
​តំណាង​អ្នក​តវ៉ា បាន​បញ្ជាក់ថា ពួកគាត់​ចង់បាន​ដំណោះស្រាយ​ធំៗ​ពី គឺ ការទទួលបាន​សំណង​១០០​ភាគរយ​តាមច្បាប់​ការងារ និង​ស្នើ​ឲ្យ​រដ្ឋាករ​ស្វ័យ​ត​រាជធានី​ភ្នំពេញ ទទួលយក​ពួកគាត់​ទៅ​បម្រើ​ការងារ​។​








Tag:
 ស៊ិន​ទ្រី​
© រក្សាសិទ្ធិដោយ thmeythmey.com