ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ​គុន​ចម្រុះ​៥​រូប លេចធ្លោ​នៅ​សង្វៀន ONE ឆ្នាំ ២០១៩
03, Jan 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ONE Championship បាន​រកឃើញ​កីឡាករ​គុន​ចម្រុះ​ល្អ​ដាច់​គេ​ចំនួន ៥ រូប​ប្រចាំឆ្នាំ ២០១៩​។ ពួកគេ​សុទ្ធតែ​ឈ្នះ និង​ការពារ​ខ្សែក្រវាត់​បានសម្រេច​នៅ​ឆ្នាំ​ចាស់​កន្លងទៅនេះ​។ ពួកគេ​បង្កើត​កំណត់ត្រា និង​ប្រវត្តិសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​រួមទាំង​បច្ចេកទេស​ល្អ​ឯក​នៅលើ​សង្វៀន​លំដាប់​ពិភពលោក ONE​។


 
​ខាងក្រោម​នេះ​ជា​សមិទ្ធផល​របស់​កីឡាករ​ទាំង ៥ រូប​ដោយ​ភ្ជាប់​នឹង​ការរៀបរាប់​លម្អិត​ដូចតទៅ​។ 
 
#1 Christian Lee

 
 
​ជើង​ខ្លាំង​ប្រចាំឆ្នាំ ២០១៩ ទី​១ គឺ  Christian Lee  ឬ «The Warrior» ដែល​ធ្វើ​បានល្អ​បំផុត​ក្នុង​រយៈពេល​១២​ខែ​មកនេះ​។ Lee ឈ្នះ​ខ្សែក្រវាត់​ពីរ​នៅ​សង្វៀន​លំដាប់​ពិភពលោក The Home Of Martial Arts​។ កាល​ខែ មករា ជើង​ខ្លាំង​របស់​សិង្ហ​បុរី បើក​ទំព័រ​ដើមឆ្នាំ​នៅពេល​ផ្ដួល​កីឡាករ​ហ្វីលីពីន Edward Kelly ឲ្យ​សន្លប់​ក្នុង​កម្មវិធី ONE: ETERNAL GLORY ក្រោយ​ធ្វើ​មិន​បានល្អ​ទាល់តែសោះ​នៅ​ឆ្នាំ ២០១៨​។ 
 
​ក្រោយមកទៀត Lee ត្រូវបាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ទល់នឹង​មិត្ត​របស់ខ្លួន និង ជា​អតីត​កីឡាករ​ធ្លាប់​ហ្វឹកហាត់​ជាមួយគ្នា  Shinya “Tobikan Judan” Aoki  បន្ទាប់ពី​កីឡាករ​ជប៉ុន​រូបនេះ​ឈ្នះ​ខ្សែក្រវាត់ ONE Lightweight World Championship ក្នុង​កម្មវិធី ONE: A NEW ERA កាល​ខែ មីនា​។ អ្នក​ទាំងពីរ​ជួបគ្នា​ក្នុង​កម្មវិធី  ONE: ENTER THE DRAGON កាល​ខែ ឧសភា ហើយ «The Warrior» បាន​ប្រើ​ក្បាច់​ដៃ​គាប​ម្ចាស់​ខ្សែក្រវាត់​នៅ​ទឹក​ទី​១ តែ​មិន​បញ្ហា​។ ប៉ុន្តែ​ទឹក​ទី​២ Lee បាន​ប្រើ​កណ្ដាប់ដៃ​ផ្ដួល Aoki ឲ្យ​សន្លប់ និង ឈ្នះ​ខ្សែក្រវាត់​តែម្ដង​។ 
 
​មិនយូរប៉ុន្មាន​ជើង​ខ្លាំង​វ័យក្មេង​មកពី​សិង្ហ​បុរី​ក៏​ឈ្នះ​ខ្សែក្រវាត់ ONE Lightweight World Grand Prix បន្ថែមទៀត​នៅក្នុង​កម្មវិធី ONE: CENTURY PART I កាល​ខែតុលា​ដែល​រៀបចំ​នៅ​ប្រទេស​ជប៉ុន​។ Lee យកឈ្នះ​ពិន្ទុ Saygid Guseyn Arslanaliev ក្រោយ​ចប់ ៣​ទឹក​ដើម្បី​គ្រង​ខ្សែក្រវាត់ ONE Lightweight World Grand Prix Championship​។ Lee ជា​កីឡាករ​វ័យក្មេង​មាន​កម្រិត​ប្រកួត​ចាស់ទុំ​ដ្បិត​អាយុ​ត្រឹម ២១ ឆ្នាំ​ក៏ដោយ​។ ត្រឹម​វ័យ​២១​ឆ្នាំ គេ​បានឈ្នះ​ខ្សែក្រវាត់​សំខាន់​ចំនួន​២​ក្នុង​ប្រភេទ​ទម្ងន់​របស់ខ្លួន​។ នេះ​គ្រាន់តែ​ជា​ចាប់ផ្ដើម ហើយ​នៅមាន​បន្តបន្ទាប់​ទៀត​។ 
 
#2 Aung La N Sang

 
 
Aung La N Sang ឬ  “The Burmese Python” គឺ​ស្ដេច​កីឡាករ​គុន​ចម្រុះ​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់ ក្រោយពី​រូបគេ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ទាំងពីរ​ខ្សែ​ក្នុង​ពីរ​ប្រភេទ​ទម្ងន់​ដូចជា middleweight និង light heavyweight​។ ក្នុង​កម្មវិធី ONE: A NEW ERA កាល​ខែមីនា កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ ២០១៨ បាន​ផ្ដួល​កីឡាករ​ជប៉ុន Ken Hasegawa ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​។ 
​កាល​ខែ តុលា Aung La N Sang ផ្ដួល​ជើង​ខ្លាំង​ទម្ងន់ Heavyweight កីឡាករ Brandon Vera ក្នុង​កម្មវិធី ONE: CENTURY PART II​។ ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​មកពី​មី​យ៉ាន់​ម៉ា ប្រើពេល​ត្រឹម ២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល កូនកាត់​ហ្វីលីពីន​-​អាមេរិក​ឲ្យ​ចុះចាញ់​លើកដំបូង​នៅ​សង្វៀន​កម្រិត​ពិភពលោក ONE​។ 
 
#3 Martin Nguyen

 
 
​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Martin Nguyen ឬ “The Situ-Asian” ជា​កីឡាករ​កម្រិត​ខ្ពស់​ម្នាក់​ក្នុង​ទម្ងន់​របស់គេ​ដោយ​យកឈ្នះ​កីឡាករ​ខ្លាំងៗ​ជា​បន្តបន្ទាប់​ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។  កូនកាត់​វៀតណាម​អូស្ត្រាលី ផ្ដួល​កីឡាករ​ម៉ុង​ហ្គោ​លី  Narantungalag Jadambaa ដោយ​ក្បាច់​ពិសេស​មិនគួរ​ជឿ គឺ ជង្គង់​ហោះ​នៅ​ទឹក​ទី​២​ក្នុង​កម្មវិធី ONE: ROOTS OF HONOR កាល​ខែមេសា​។  ក្រោយមក “The Situ-Asian” ត្រលប់មក​ប្រកួត​នៅក្នុង​កម្មវិធី ONE: DAWN OF HEROES ហើយ​រូបគេ​នៅតែ​បញ្ចប់​កីឡាករ​ជប៉ុន Koyomi Matsushima ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២ ដដែល​។ 
 
Nguyen នៅតែ​រក្សា​ខ្សែក្រវាត់ ONE Lightweight World Title របស់ខ្លួន និង បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​នៅ​ក្លិប Hard Knocks 365 និង Sanford MMA នៅ​សហរដ្ឋអាមេរិក​យ៉ាងខ្លាំង​ដើម្បី​ឡើង​ការពារ​ខ្សែក្រវាត់​បន្តទៀត​។​
 
#4 Demetrious Johnson

 
​មិនធម្មតា​ទេ  Demetrious “Mighty Mouse” Johnson ជា​កីឡាករ​គុន​ចម្រុះ​ល្អ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​បង្កើត​ភាព​ភ្ញាក់ផ្អើល​នៅ​ឆ្នាំ​ដំបូង​របស់ ONE​។  Johnson ដែលជា​កីឡាករ​មកពី​អាមេរិក​ភាគ​ខាងជើង បង្ហាញខ្លួន​ដំបូង​ក្នុងការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight World Grand Prix ទល់នឹង Yuya Wakamatsu ក្នុង​កម្មវិធី ONE: A NEW ERA ហើយ​គេ​បញ្ចប់​កីឡាករ​ជប៉ុន​ត្រឹម​ទឹក​ទី​២​។ 
 
​មុន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ គេ​ឈ្នះ​កីឡាករ​ជប៉ុន​ម្នាក់ទៀត Tatsumitsu Wada ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ នៅក្នុង​កម្មវិធី ONE: DAWN OF HEROES កាល​ខែ សីហា​។ កីឡាករ​មកពី​អាមេរិក​បន្ត​ជួប Danny “The King” Kingad នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពី​កម្មវិធី​ខ្សែក្រវាត់​ខាងលើ​នៅ ONE: CENTURY PART I ហើយក៏​ឈ្នះ​ខ្សែក្រវាត់ ONE Flyweight World Grand Prix Championship​។ ក្នុងការ​ប្រកួត​បន្ទាប់ រូបគេ​អាច​ប៉ះ​ជើង​ខ្លាំង  Adriano “Mikinho” Moraes ក្នុង​ឆ្នាំ​២០២០​។ 
 
#5 Kiamrian Abbasov

 
​ស៊ុប​ពើ​ស្ដារ​មកពី​កៀ​ស៊ី​ហ្សី​ស្ថាន  Kiamrian “Brazen” Abbasov បាន​អភិវឌ្ឍ​ខ្លួន​ឆ្នាំ ២០១៩ បាន​យ៉ាង​ល្អ​ក្នុង​ទម្ងន់ welterweight ហើយ​ក្រោយមក​រូបគេ​មានឱកាស​ឡើង​ដណ្ដើម​ខ្សែក្រវាត់​។ He កីឡាករ​រូបនេះ​ផ្ដួល​កីឡាករ​ជប៉ុន Yushin “Thunder” Okami ឲ្យ​សន្លប់​ក្នុង​កម្មវិធី ONE: FOR HONOR កាល​ខែឧសភា មុន​ដណ្ដើម​ខ្សែក្រវាត់​ពី  Zebaztian “The Bandit” Kadestam​។  Abbasov មានការ​ប្រកួត​កម្រិត​ខ្ពស់​ទល់​កីឡាករ​ស៊ុយអែត​នៅក្នុង​កម្មវិធី ONE: DAWN OF VALOR កាល​ខែតុលា​។ គេ​គ្រប់គ្រង​ការប្រកួត​បានល្អ​ទល់នឹង​ម្ចាស់​ខ្សែក្រវាត់ Kadestam​។ ទីបំផុត “Brazen” ឈ្នះ​ខ្សែក្រវាត់ ONE Welterweight World Champion ដែលជា​កាដូ​មុន​ឆ្នាំ ២០២០​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕

© រក្សាសិទ្ធិដោយ thmeythmey.com