អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
បុរី Williams ផ្ដល់ជូន​វីឡា​ស្ដង់ដារ​អាមេរិក ជាមួយ​តម្លៃ​សមរម្យ​
03, Jan 2020 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
​បុរី Williams គឺជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន ដែល​បង្កើតឡើង​ដោយ​ស្ថាបនិក​ជនជាតិ​អាមេរិក​ឈ្មោះ William Naramore​។ លោក​មាន​គោលបំណង​ផ្ដល់​ឲ្យ​ប្រជាជន​កម្ពុជា នូវផ្ទះ​ដែលមាន គុណភាព​ខ្ពស់ និង​ស្ដង់ដារ​បែប​អាមេរិក​ជាមួយ​តម្លៃ​សមរម្យ​។​
 
​បុរី Williams មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​រំដួល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​តំបន់​ដែលមាន​សក្ដានុពល​ខ្ពស់ និង​កំពុងមាន​ការរីកចម្រើន​ខ្លាំង​លើ​គ្រប់​វិស័យ ជាពិសេស​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​តំបន់​នេះ ស្ថិតនៅ​ទីតាំង​ខ្ពង់រាប ដែល​មិនមាន​រង​ផលប៉ះពាល់​ដោយ​ទឹក​លិច​។​
 
​គម្រោង​បុរី Williams ត្រូវបាន​ចាប់ផ្ដើម​ការ​សាង់សង់​កាលពី​ខែ មករា ឆ្នាំ​២០១៩ ដោយ​ដំណាក់កាល​ទី​១ មានផ្ទះ​ត្រឹមតែ ២៧ ខ្នង​ប៉ុណ្ណោះ​។ ដោយមាន​ការគាំទ្រ​ច្រើន ពី​សំណាក់​ជនជាតិខ្មែរ និង​បរទេស ខណៈពេល​នេះ ក្រុមហ៊ុន​កំពុងដំណើរការ​សាងសង់​ផ្ទះ​ដំណាក់កាល​ទី​៧ របស់ខ្លួន​។ សរុប​ទាំង​៧​ដំណាក់កាល មានផ្ទះ​វីឡា​ទាំងអស់ ៣៥០​ខ្នង គ្របដណ្ដប់​លើ​ផ្ទៃដី​សរុប​ជិត ៨ ហិកតា​កន្លះ​។ ៧០ ភាគរយ នៃ​ផ្ទះ​ទាំងអស់​ត្រូវបាន​លក់​ចេញ​។​


 
​ក្នុង​គម្រោង​នេះ មានផ្ទះ​វីឡា​ចំនួន​បី​ប្រភេទ ក្នុងនោះ​មាន វីឡា Regency Villa ដែលមាន​ទំហំ​ផ្ទះ ៨ ម៉ែត្រ x ១០ ម៉ែត្រ សាងសង់​លើ​ផ្ទៃដី ១០ ម៉ែត្រ x ២០ ម៉ែត្រ​។ វីឡា Jasmine Villa ដែលមាន​ទំហំ​ផ្ទះ ៨ ម៉ែត្រ x ១២.៥ ម៉ែត្រ សាងសង់​លើ​ផ្ទៃដី ១០ ម៉ែត្រ x ២០ ម៉ែត្រ​។ និង វីឡា Legacy ដែលមាន​ទំហំ​ផ្ទះ ១០ ម៉ែត្រ x ១០.៥ ម៉ែត្រ សាងសង់​លើ​ផ្ទៃដី ១៥ ម៉ែត្រ x ២០ ម៉ែត្រ​។​
​បុរី Williams ធានា​ផ្តល់ជូន​ផ្ទះ​វីឡា​គុណភាព​ខ្ពស់់ និង​សោភ័ណភាព​ស្អាត​។ ជាពិសេស​ការរស់នៅ​ក្នុង​គម្រោង​នេះ នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​បរិយាកាស​ស្រស់ស្រាយ ខ្យល់អាកាស​បរិសុទ្ធ និង​ការរស់នៅ​បែប​ស៊ីវីល័យ ប្រកបដោយ​ឧត្តមភាព​។​
 
​គម្រោង​នេះ មានការ​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​បទដ្ឋាន​សាងសង់ ដើម្បី​ធានាបាន​គុណភាព​សំណង់​រឹងមាំ រួមជាមួយ​ការសាងសង់​អាង​ហែល​ទឹក សួនច្បារ ឧទ្យាន សួន​កុមារ កន្លែង​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ កន្លែង​វាយ​ប៉េង​ប៉ុង និង​កន្លែង​ហាត់ប្រាណ​បែប​សហគមន៍ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អ្នករស់នៅ​ក្នុង​បុរី​។​
 
​បន្ថែម​លើ​ភាពស្រស់ស្អាត សា្ថ​ប​និក​អភិវឌ្ឍ​គម្រោង បុរី Williams ក៏មាន​ការយកចិត្តទុកដាក់​ខ្លាំង​ផ្នែក​គុណភាព និង​ផាសុកភាព​របស់​អ្នករស់នៅ​ក្នុង​បុរី​នេះ​ផងដែរ តាមរយៈ​ការប្រើប្រាស់ គ្រឿង​បរិក្ខារ​ទំនើបៗ ប្រកបដោយ​គុណភាព​ខ្ពស់​។ ជាក់ស្តែង​គ្រប់​ផ្ទះ​ទាំងអស់ មាន​ដំឡើង​ដំបូល​អ៊ី​សូ​ឡង់ ដើម្បី​ការពារ​កម្តៅ​និង​ជម្រាប​ទឹក ជួយ​សន្សំសំចៃ​ថ្លៃ​អគ្គិសនី និង​កាត់បន្ថយ​សំឡេង​រំខាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាមួយ​ការធានាបាន​សុវត្ថិភាព​២៤ តាមរយៈ​ការបំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព​។​


 
​ផ្ទះ​នៅក្នុង​បុរី Williams មានតម្លៃ​ចាប់ផ្ដើម​ពី ៦៩៥០០ ដុល្លារ ជាមួយ​គម្រោង​នៃ​ការបង់ប្រាក់​ងាយៗ​។ រាល់​ការ​ជាវ​ផ្ទះ​នៅក្នុង​បុរី Williams នឹង​ទទួលបាន​ការផ្ដល់ជូន ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនទឹក​ក្ដៅ ទឹក​ត្រជាក់ ចង្ក្រានអគ្គិសនី ម៉ាស៊ីន​បឺត​ផ្សែង និង​ទូ​ដាក់​អីវ៉ាន់​ក្នុង​ផ្ទះបាយ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​បុរី Williams សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ ០៩២ ៩២ ១០០០ ឬ អ៊ី​ម៉ែ​ល [email protected]
​ប្រភព ៖ realestate.com.kh






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com