ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សារមន្ទីរ Sangxingdui ប្រមូលផ្តុំភស្តុតាងប្រវត្តិសាស្ត្រនៃនគរស៊ូ
03, Jan 2020 ,
2:17 pm
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
ស៊ីឈួន-ចិន៖ សារមន្ទីរ Sangxingdui ស្ថិតនៅក្រុង Guanghan ជាទីតាំងប្រមូលផ្តុំវត្ថុបុរាណ និងវប្បធម៌ដ៏មានតម្លៃរបស់អតីតរាជធានីឆឹងទូ (Chengdu)។ បច្ចុប្បន្ន សារមន្ទីរនេះ គ្របដណ្តប់លើផ្ទៃក្រឡា៧០០០ម៉ែត្រការ៉េ នៅតំបន់បុរាណវិទ្យាសាន់ស៊ីងឌូ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងឆឹងទូ ខេត្តស៊ីឈួន។
ក្រុមអ្នកសារព័ត៌មានបរទេសជាង១០០នាក់ រួមទាំងតំណាងសារព័ត៌មាន ThmeyThmey ផងដែរនោះ ត្រូវបានដឹកនាំទៅទស្សនកិច្ចសារមន្ទីរប្រវត្តិសាស្ត្រ (Sanxingdui Museum) នោះ នាឱកាសនៃវេទិកាសហប្រតិបត្តិការសារព័ត៌មាន ១០+៣ លើកទី១០ (The Tenth 10+3 Media Cooperation Forum) កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩។
តំបន់បុរាណវិទ្យាសាន់ស៊ីងឌូ ជាទឹកដីនៃកំណប់អរិយធម៌ដ៏សម្បូរបែបរបស់ចិន ជាពិសេសក្នុងរាជវង្ស Shang ហើយបន្តឈានដល់រាជវង្ស Shu ចន្លោះរវាង២៨០០ឆ្នាំ និង៨០០ឆ្នាំ មុនគ្រឹស្តសករាជ។ Sangxingdui ក៏ជាអតីតរាជធានីនៃនគរស៊ូ (Shu State) កាលពីអំឡុងជាង៣០០០ឆ្នាំមុនផងដែរ។
ក្រុមបុរណវិទូបានរកឃើញតំបន់ប្រវត្តិសាស្ត្រនេះ នៅឆ្នាំ១៩២៩ ហើយចាប់ផ្តើមធ្វើកំណាយផ្លូវការចាប់ពីឆ្នាំ១៩៨៦មក។ បន្ទាប់មក សារមន្ទីរ Sanxingdui ត្រូវបានផ្តួចផ្តើមសាងសង់ឡើងនៅឆ្នាំ១៩៩២ និងបម្រើសាធារណជនចាប់ពីខែតុលា ឆ្នាំ១៩៩៧។
វត្ថុបុរាណជាង១ម៉ឺនមុខត្រូវបានរកឃើញ ដោយភាគច្រើនធ្វើអំពីសំរឹទ្ធ រួមមានរបាំងមុខសំរឹទ្ធជាដើម។ ជាមួយគ្នានេះ គេក៏ប្រទះឃើញឧបករណ៍ធ្វើពីមាស ភ្លុកដំរី ឆ្អឹង និងសមាសធាតុផ្សេងៗទៀត ជាពិសេសឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចម្លាក់សត្វ ដើមឈើ ជាដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សារមន្ទីរ
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម